កុមារាបារាំងវ័យ១២ឆ្នាំ ម្នាក់ បង្កើតកំណត់ត្រា បើកទូកក្តោងឆ្លងសមុទ្រតែម្នាក់ឯង

    មានអាយុទើបតែ១២ឆ្នាំ ប៉ុន្តែកុមារាជនជាតិបារាំងមួយរូបឈ្មោះ Tom Goron បានបង្កើតកំណត់ត្រាដ៏មោទភាព គឺការបើកទូកក្តោងឆ្លងសមុទ្រខាងជើងតែម្នាក់ឯងប៉ុណ្ណោះ។ ក្នុងការសាកល្បង Goron ត្រូវចេញដំណើរពី តំបន់ Isle of Wight ប្រទេសអង់គ្លេស ទៅកាន់តំបន់ Cherbourg ប្រទេសបារាំង ចម្ងាយផ្លូវជាង ៩៦.៥៦គីឡូម៉ែត្រ។


    គេត្រូវឃ្លាំមើលពីសមាជិកគ្រួសារដែលជិះទូកតាមពីក្រោយ ប៉ុន្តែ Goron អាចបើកដោយខ្លួនឯងយ៉ាងល្អ និងមកដល់គោលដៅ ប្រើពេលតែ ១៤ម៉ោង និង២០នាទី ជាប់ជាកំណត់ត្រាថ្មីតែម្តង។ មុនធ្វើបានជោគជ័យដូចនេះ កុមារា Tom Goron បានហ្វឹកហាត់បើកទូកក្តោងតាំងពីអាយុ៨ឆ្នាំ ហើយគេក៏ធ្លាប់បានចូលរួមការប្រកួតកម្មវិធីមួយចំនួននៅប្រទេសបារាំងផងដែរ៕




អត្ថបទដោយ៖ កុមារទេព