កីឡាករគុនខ្មែរបួនរូបវិលដល់មាតុភូមិវិញ ជាមួយជ័យជំនះធំធេងពីបារាំង (មានវីដេអូ)

    កីឡាករគុនខ្មែរបួនរូបដែលមាន ម៉ឺន សុភា, ឡៅ ចន្ទ្រា, ឃុន ឌីម៉ា និង ផាន់ គ្រាន់ បាន ត្រឡប់មកដល់ទឹកដីកំណើតវិញហើយកាលពីយប់ថ្ងៃទី ២៦ ខែមិថុនា  ក្រោយចេញ ទៅប្រកួតមិត្តភាពនិងដណ្តើមខ្សែក្រវាត់នៅប្រទេសបារាំងនាពេលកន្លងមក ។


    នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានការទទួលស្វាគមន៍ពីប្រធានសហព័ន្ធប្រដាល់គុន ខ្មែរឯកឧត្តម តែម ម៉ឺន រួមទាំងកីឡាករឆ្នើមៗរបស់កម្ពុជាជាច្រើនផងដែរ ។ ក្នុងឱកាសនោះឯកឧត្តម តែម ម៉ឺន ក៏បានបង្ហាញចំណាប់អារម្មណ៍សម្រាប់ការទទួលបាន ជោគជ័យរបស់អ្នកប្រដាល់គុនខ្មែរនៅក្រៅប្រទេសនេះផងដែរ ។


    គួររំលឹកថា ៖ កីឡាករគុនខ្មែរទាំងបួនរូបនេះបានចូលរួមប្រកួតកម្មវិធី Rahu Fight II នៅ ក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលជាលទ្ធផល ម៉ឺន សុភា និង ឡៅ ចន្ទ្រា ឈ្នះការប្រកួតមិត្តភាព ខណៈផាន់ គ្រាន់ ស្មើកីឡាករម្ចាស់ស្រុក។ ដោយឡែក ឃុន ឌីម៉ា ដណ្ដើបានខ្សែក្រវាត់មួយគ្រឿងក្រោយឈ្នះពិន្ទុកីឡាករបារាំង ៕

ទស្សនាវីដេអូខាងក្រោម៖



អត្ថបទដោយ៖ ម៉ៃ សុជាតិ