កីឡាការនី Aseel Al-Hamad បានបង្ហាញសមត្ថភាពរបស់ខ្លួន បើកបរជុំវិញទីលាន Circuit Paul Ricard នាតំបន់ Le Castellet ប្រទេសបារាំង ក្នុងនាមជាស្ត្រីជនជាតិអារ៉ាប់ដំបូងគេ ដែលបើកបររថយន្ត F1។ គោលបំណង នៃសកម្មភាពរបស់នាង គឺដើម្បីលើកស្ទួយ និងអបអរដល់ការដកបម្រាម ស្ត្រីមិនអោយបើកបរតាមដងផ្លូវនៅអារ៉ាប់ប៊ីសាអូឌីត។ក្រៅពីនេះវាជាការបង្ហាញយុគសម័យថ្មី សម្រាប់ស្រ្តីអារ៉ាប់ ក្នុងការឈានជើងប្រឡូកក្នុងវិស័យ កីឡា Motorsport។
កីឡាការនី Al-Hamad បញ្ចេញចំណាប់អារម្មណ៍ថា នាងរីករាយដែលប្រទេសរបស់នាងយល់ពីស្ត្រីបានច្រើន។ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ចំពោះមនុស្សស្រី ដូចជាការបើក F1 នេះអ៊ីចឹង បើដាក់គោលដៅថាធ្វើបាន នោះពួកយើងពិតជាធ្វើវាបានសម្រេច។
Aseel Al-Hamad ក៏ជាសមាជិកនារីដំបូងគេរបស់សហព័ន្ធកីឡា Motorsport របស់អារ៉ាប៊ីសាអ៊ូឌីត និងជាគណៈកម្មការស្ត្រី Motorsport ដែលរៀបចំដោយ សហព័ន្ធ Formula One ផងដែរ៕
អត្ថបទដោយ៖ កុមារទេព