ទីក្រុងម៉ិកស៊ីកូ បំបែកកំណត់ត្រា ពិភពលោក ការលេងបាល់បាប៊ីច្រើនជាងគេ

    យ៉ាងហោចណាស់ មានមនុស្សជាង ១000នាក់ បានមកប្រមូលផ្តុំគ្នា នាតំបន់ Zocaloទីក្រុងម៉ិកស៊ីកូ ដើម្បីចូលរួមបំបែកកំណត់ត្រាពិភពលោកលើការលេងកីឡា Simultaneous Foosball-Playing ឬហៅថាបាល់បាប៊ី។ តាមការអោយដឹងពី Guinness World Record ថា មានមនុស្ស 1083នាក់ បានចុះឈ្មោះការលេងបាល់នេះ ក្នុងពេលតែមួយ ដែលបានបំបែកកំណត់ត្រាចាស់ នាប្រទេសអាល្លឺម៉ង់ ដែលមានអ្នកចូលរួមតែ1000នាក់ ប៉ុណ្ណោះ។


    លោក Carlos Tapia ដែលជាមន្ត្រីរបស់ Guinness ថា វាជារឿងគួរអោយចាប់អារម្មណ៍ និងជាកំណត់ត្រាថ្មីលើពិភពលោក។ ឥឡូវម៉ិកស៊ីកូ បានបំបែកកំណត់ត្រារបស់អាល្លឺម៉ង់មានចំនួនមនុស្ស 1083នាក់ អ៊ីចឹងប្រសិនបើប្រទេសផ្សេង ចង់បានកំណត់ត្រាដែរ គឺត្រូវរកអោយបានច្រើនជាងចំនួនមនុស្សនៅពេលនេះ៕



អត្ថបទដោយ៖ កុមារទេព