សត្វកង់ហ្គោរ៉ូមួយក្បាល ចូលរំខានការប្រកួតបាល់ទាត់មួយ នៅអូស្ត្រាលី (មានវីដេអូ)

    សត្វកង់ហ្គោរ៉ូ មួយក្បាល បានចូលទៅរំខាន ការប្រកួតបាល់ទាត់ ដល់ក្នុងទីលាន រវាងក្រុម Belconnen United និង Canberra FC ដែលធ្វើឡើងនាទីក្រុង Canberra ប្រទេសអូស្ត្រាលី ។ តាមរយៈរូបភាពវីដេអូបង្ហាញថាជំនួបរវាងក្រុមទាំងពីរដំណើរបានពាក់កណ្តាលទៅហើយ ស្រាប់តែសត្វកង់ហ្គោរ៉ូ ដែលមិនដឹងមកពីណានោះ បានស្ទុះរត់ចូលទីលាន បង្អាក់ការប្រកួតនោះភ្លាម។


    ដំបូងឡើយ អ្នកមើលការខុសត្រូវ ស្ទុះទៅបណ្តេញវាអោយរត់ចេញម្តងហើយ ហើយពួកគេក៏រៀបនឹងបន្តការប្រកួតទៀត។ ប៉ុន្តែក្រោយមក  សត្វកង់ហ្គោរ៉ូរត់ចូលមករំខានម្តងទៀត ទើបលើកនេះពួកគេបើករថយន្តជិះបណ្តេញវាម្តង តែមិនសម្រេចហើយសត្វកង់ហ្គោរ៉ូបានរត់ពេញទីលានថែមទៀត។ យ៉ាងណាក្តី ក្រោយការព្យាយាមជាង ៣០នាទី ទីបំផុតសត្វកង់ហ្គោរ៉ូ បានចាកចេញទៅវិញ​ ហើយក្រុមទាំងពីរក៏បន្តការប្រកួតដូចធម្មតា។ សម្រាប់លទ្ធផលគឺ Belconnen United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Canberra FC ២ទល់នឹង០៕


ទស្សនាវីដេអូខាងក្រោមនេះ៖ 



អត្ថបទដោយ៖ កុមារទេព