កំពូលអ្នកវាយកូនហ្គោលអូស្ត្រាលី Peter Thomson ទទួលមរណៈភាពនៅអាយុ ៨៨ឆ្នាំ

    អតីតអ្នកវាយកូនហ្គោល Peter Thomson បានទទួលមរណៈភាព នៅផ្ទះរបស់ខ្លួនឯង នាទីក្រុង Melbourne ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជំងឺប្រសាទ។ លោក Thomson បានតស៊ូ ជាមួយជំងឺជាង៤ឆ្នាំមកហើយ តែចុងក្រោយមិនអាចទ្រាំទ្ររួច ក៏ទទួលមរណៈភាព កាលពីថ្ងៃពុធម្សិលមិញតែម្តង។


    រូបលោកត្រូវចាត់ទុកជាកំពូលមួយរូប ដ្បិតជាជនជាតិអូស្ត្រាលីដំបូងគេ ដែលឈ្នះកម្មវិធី British Open នៅឆ្នាំ ១៩៥៤ និងបន្តឈ្នះពានរង្វាន់នេះទៀត នៅឆ្នាំ ១៩៥៥ ១៩៥៦ និង ១៩៥៨។ រូបលោកក៏ឈ្នះការប្រកួត២៤កម្មវិធីផ្សេងទៀតនៅតំបន់អឺរ៉ុបផងដែរ៕



អត្ថបទដោយ៖ កុមារទេព