ការប្រកួតបាល់ទាត់ FIFA World Cup នឹងដំណើរការជាលើកទី២១ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែ មិថុនា ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នាប្រទេសរុស្ស៊ី ដែលទទួលសិទ្ធផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា ដោយក្រុមហ៊ុន CBS ដែលមានទូរទស្ស CTN, MYTV និង CNC។
ក្នុងនាមជាម្ចាស់ផ្ទះ រុស្ស៊ីបានយកទីក្រុងចំនួន១១ និងជ្រើសរើសកែប្រែទីលានចំនួន១២កន្លែង ដើម្បីកម្មវិធីដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ។ ទីលានបាល់ទាត់ និងទីក្រុងទាំងនោះរួមមាន៖
1- ទីលាន Kaliningrad Stadium ៖ ស្ថិតក្នុងទីក្រុង Kaliningrad ដោយទីលាននេះនឹងផ្ទុកអ្នក ទស្សនាបានដល់ទៅ ៣៥២១២ កៅអី។
2- ទីលាន Kazan Arena ៖ ស្ថិតក្នុងទីក្រុង Kazan ។ ទីលាននេះអាចផ្ទុកអ្នកទស្សនាបាន ៤៥៣៧៩កៅអី។
3- ទីលាន Spartak Stadium ៖ មានទីតាំងស្ថិតនៅកណ្តាលរដ្ឋធានី Moscow តែម្តង ដោយទីលាននេះអាចផ្ទុកអ្នកទស្សនាបានដល់ទៅ ៤៥៣៦០កៅអី។
4- ទីលាន Luzhniki Stadium ៖ មានទីតាំងនារដ្ឋធានា Moscow ជាមួយទីលាន Spartak ដែរ ប៉ុន្តែមានទំហំធំជាង និង អាចផ្ទុកអ្នកទស្សនាបានដល់ទៅ ៨១០០០ កៅអីឯណោះ។
5- ទីលាន Nizhny Novgorod Stadium ៖ មានទីតាំងស្ថិតនៅ ទីក្រុង Nizhny Novgorod ដោយអាចផ្ទុកអ្នកទស្សនាបាន ៤៤៨៩៩កន្លែង។
6- ទីលាន Rostov Arena ៖ មានទីតាំងនាទីក្រុង Rostov-on-don ដោយវានឹងអាចផ្ទុកអ្នកទស្សនាបាន ៤៥០០០កៅអី ។
7- ទីលាន Saint Petersburg Zenit Arena ៖ ទីលាននេះស្ថិតនៅទីក្រុង Saint Petersburg ដោយវានឹងអាចផ្ទុកមនុស្សបាន ៦៨១៣៤ កៅអី។
8- ទីលាន Cosmos Arena ៖ មានទីតាំងនៅទីក្រុង Samara ដោយនឹងផ្ទុកអ្នកទស្សនាបាន ៤៤៩១៨ កៅអី។
9- ទីលាន Mordovia-arena ៖ ស្ថិតក្នុងទីក្រុង Saransk។ វាអាចផ្ទុកអ្នកទស្សនាបាន ៤៤៤៤២ កៅអី។
10- ទីលាន Fisht Stadium ៖ ទីលានដែលស្ថិតក្នុងទីក្រុង Sochi អាចផ្ទុកអ្នកទស្សនាបាន ៤៧៦៥៩កៅអី។
11- ទីលាន Volgograd Arena ៖ ទីលានដែលស្ថិតក្នុងទីក្រុង Volgograd អាចផ្ទុកអ្នកទស្សនាបាន ៤៥៥៦៨ កៅអី។
12- ទីលាន Central Stadium៖ ជាទីលានដែលមានទំហំតូចជាងគេបន្តិច ដោយផ្ទុកបានតែ ៣៥៦៩៦ កន្លែង ស្ថិតក្នុងទីក្រុង Yekaterinburg៕
អត្ថបទដោយ៖ កុមារទេព