យុគ យក្សផ្លែ និងសេន កុសល ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាសង្វៀនគុនខ្មែរ (វីដេអូ)


  កាលពីព្រឹកថ្ងៃសៅរ៍ ទី ២៤ តុលា នេះ ការប្រកួតប្រដាល់គុនខ្មែរ កម្មវិធីកម្ពុជា សង្វៀនគុនខ្មែរ ដែលឧបត្ថម្ភផ្តាច់មុខ​ដោយក្រុមហ៊ុន ស្រាបៀរ៍កម្ពុជា បានចាប់ផ្តើមរដូវកាលថ្មី រដូវកាលទី៥ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដោយមានការជម្រុះក្នុងជុំទី១ ចំនួន​ ២គូផងដែរ។

    ជាក់ស្តែង គូទី១ គឺជា​ការប្រកួតរវាង ពុទ្ធ ម៉ាណូយ និង យុគ យក្សផ្លែ។ ការប្រកួតធ្វើឡើងមិនដល់ទឹក​ យក្សផ្លែ មកពីខេត្តបាត់ដំបង បានប្រើកណ្តាប់ដៃផ្តួលឲ្យ ពុទ្ធ ម៉ាណូយ សន្លប់បាត់ឈឹងតែម្តង។ ចំណែកមួយគូទៀត ការប្រកួតរវាង សេន កុសល និង សាំង សាលី គឺពួកគេតតាំងគ្នាយ៉ាងស្វិតស្វាយពេញ ៥ទឹក ជាលទ្ធផល​ សេន កុសល ជាអ្នកទទួលជ័យជម្នះ។ ដូច្នេះ យុគ យក្សផ្លែ និង សេន កុសល បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា សង្វៀនគុនខ្មែរ រដូវកាលទី៥ ក្រុមទី១ ក្នុងសប្តាហ៍បើកនេះ។​


    សប្តាហ៍ក្រោយ ថ្ងៃទី ៣១ តុលា គឺជាប្រកួតសប្តាហ៍ទី២ នៃវគ្គជម្រុះជុំទី១ ហើយក៏សប្តាហ៍ពិសេស ដោយ បឺត សង្ឃឹម ប្រកួតជាមួយ ឡុង រ៉ាមី និង វ៉ាន់ វឿន ប្រកួតជាមួយ សូដា​ លីម៉ូ។ 


    សូមបញ្ជាក់ រង្វាន់ជើងឯកប្រចាំក្រុមនីមួយៗ ក្នុងកម្មវិធីប្រដាល់ កម្ពុជា សង្វៀនគុនខ្មែរ រដូវកាលទី៥ នេះ  មានការប្រែប្រួលបន្តិច ដោយជើងឯកទទួលប្រាក់រង្វាន់ ១០លារៀល ជើងឯករងទទួលរង្វាន់ ម៉ូតូ Zoomer X ១គ្រឿង ចំណាត់ថ្នាក់លេខ ៣ ទទួលប្រាក់រង្វាន់ ៦លារៀល និង ចំណាត់ថ្នាក់លេខ ៤ ទទួលប្រាក់រង្វាន់ ៤លានរៀល។ កម្មវិធីប្រដាល់ កម្ពុជា សង្វៀនគុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ ចាប់ពីម៉ោង ៨:៣០ព្រឹកតទៅ តាមកញ្ចក់ទូរទស្សន៍ ៣ព្រមគ្នា គឺ CTN, MyTv និង CNC

វីដេអូប្រកួត៖




អត្ថបទដោយ៖ ពូចយ

Loading...