កម្មវិធីប្រដាល់ កម្ពុជា សង្វៀនគុនខ្មែរ រដូវកាលថ្មី
ចាប់ផ្តើមបន្តបេសកម្មទៀតហើយ ដោយរដូវកាលទី៥នេះ គឺបានជ្រើសរើសកីឡាករចំនួន ១៦រូប
ដែលចែកចេញជា ២ក្រុម ប្រកួតក្នុងប្រភេទទម្ងន់ស្រាល់ជាងរាល់ដង គឺ ៥៧គីឡូក្រាម។
ចំពោះបេក្ខភាពក្រុមទី១ មានកីឡាករ ៨រូប រួមមាន៖ បឺត សង្ឃឹម មកពីក្លឹបប្រដាល់ រ៉ាហាប់ស្វាយប៉ាក ,វ៉ាន់ វឿន មកពីក្លឹបប្រដាល់ ឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ,យុគ យក្សផ្លែ មកពីក្លឹបប្រដាល់ បុរីរាជសីហ៍មានរិទ្ធ ,សេន កុសល មកពីក្លឹបប្រដាល់ មោងឬស្សីមរតកគុនខ្មែរ ខេត្តបាត់ដំបង, ពុទ្ធ ម៉ាណូយ មកពីក្លឹបប្រដាល់ ពុទ្ធសេរីវង្សកីឡា ពោធិ៍សែនជ័យ ,ឡុង រ៉ាមី មកពីក្លឹបប្រដាល់ ខ្លារខិនមានរិទ្ធ, សូដា លីម៉ូ មកពីក្លឹបប្រដាល់ គោព្រៃគុនខ្មែរ និង សាំង សាលី មកពីក្លឹបប្រដាល់ជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ។ ចំពោះបេក្ខភាពក្រុមទី២ នឹងផ្តល់ពត័មាននាពេលខាងមុខ។
ការចាប់ឆ្នោតផ្គូរផ្គង់គូប្រកួតក្នុងក្រុមទី១ ក៏បានចាប់ហើយរួចរាល់ផងដែរ
ចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ ទី ២៤ តុលា នាចុងសប្តាហ៍នេះ ដោយកីឡាករ ពុទ្ធ ម៉ាណូយ ត្រូវប្រកួតនឹង យុគ
យក្សផ្លែ រីឯ សេន កុសល ប្រកួតជាមួយ សាំង សាលី ។ សប្តាហ៍បន្ទាប់ គឺកីឡាករ បឺត
សង្ឃឹម ត្រូវប្រកួយនឹងកីឡាករ ឡុង រ៉ាមី ស្របពេល វ៉ាន់ វឿន ជួបនឹងអ្នកវ័យក្មេង
សូដា លីម៉ូ។
សូមបញ្ជាក់ រង្វាន់ជើងឯកប្រចាំក្រុមនីមួយៗ ក្នុងកម្មវិធីប្រដាល់ កម្ពុជា សង្វៀនគុនខ្មែរ រដូវកាលទី៥ នេះ មានការប្រែប្រួលបន្តិច ដោយជើងឯកទទួលប្រាក់រង្វាន់ ១០លារៀល ជើងឯករងទទួលរង្វាន់ ម៉ូតូ Zoomer X ១គ្រឿង ចំណាត់ថ្នាក់លេខ ៣ ទទួលប្រាក់រង្វាន់ ៦លារៀល និង ចំណាត់ថ្នាក់លេខ ៤ ទទួលប្រាក់រង្វាន់ ៤លានរៀល។ កម្មវិធីប្រដាល់ កម្ពុជា សង្វៀនគុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ ចាប់ពីម៉ោង ៨:៣០ព្រឹកតទៅ តាមកញ្ចក់ទូរទស្សន៍ ៣ព្រមគ្នា គឺ CTN, MyTv និង CNC។
អត្ថបទដោយ៖ ពូចយ