គ្រូបង្វឹកជម្រើសជាតិហូរឡង់ត្រូវបញ្ចូនទៅមន្ទីរពេទ្យដ

    គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូរឡង់ លោក Ronald Koeman ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យជាមួយបញ្ហាសុខភាពបេះដូង។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន De Telegraaf


    បុរសវ័យ៥៧ឆ្នាំ ត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ពីផ្ទះរបស់លោក ប៉ុន្តែក្រោយការវះកាត់ព្យាបាល សុខភាពរបស់លោកក៏មានស្ថេរភាពវិញហើយ។

    លោក  Ronald Koeman បានដឹកនាំក្រុមជម្រើសជាតិហូរឡង់ទើបតែបាន២ឆ្នាំ​ ដោយជួយក្រុមជាប់វគ្គជម្រុះ Euro 2020 តែត្រូវបានលើកការប្រកួតទៅឆ្នាំ ២០២១ វិញ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។


    លោក Ronald Koeman ដែលជាអតីតខ្សែបម្រើធ្លាប់បានឈ្នះពានរង្វាន់ European Cup ជាមួយ PSV Eindhoven  និង Barcelona ផងនោះ បានដឹកនាំ Southampton និង Everton មុនពេលទំនេរពីការងារជិត១ឆ្នាំ នឹងមកកាន់ក្រុមជម្រើសជាតិហូរឡង់នាឆ្នាំ2018៕ 


អត្ថបទដោយ៖ កុមារទេព

Loading...