គ្រូបង្វឹកនិងកីឡាករ Juventus យល់ព្រមកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួន

    កីឡាករក្លិប Juventus រួមទាំងគ្រូបង្វឹកលោក Maurizio Sarri បានឈានដល់កិច្ចព្រមព្រៀង ក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួន ដែលនឹងជួយក្លិបប្រមាណ ៩០លានអឺរ៉ូ។


    លោក Sarri និងក្រុមកីឡាករឈុតធំ បានយល់ព្រមកាត់ប្រាក់ឈ្នួលដែលមានទំហំរយៈពេល៤ខែ គឺ ខែ មីនា មេសា ឧសភា និង មិថុនា ឆ្នាំ២០២០ ដើម្បីជួយក្លិបនៅលីគកំពូលអ៊ីតាលីនេះ នៅអំឡុងពេលក្លិបមានវិបត្តិហិរញ្ញវត្ថុ ដោយសារវីរុសកូរ៉ូណា។

    ការកាត់ប្រាក់ឈ្នួលខាងលើ បានបន្ធូរបន្ថយបន្ទុករបស់ក្លិប Juventus យ៉ាងច្រើន ដ្បិត១ភាគ៣ នៃទំហំប្រាក់ឈ្នួលនេះ គឺជាថ្លៃឈ្នួលរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់ រកចំណូលបានច្រើនបំផុតនៅក្នុងប្រទេសអ៊ីតាលី ដោយត្រូវបានរាយការណ៍ គេថាអាចរកចំណូលបាន ៣១ លានអឺរ៉ូក្នុងមួយឆ្នាំ។


    សូមបញ្ជាក់ថា ការកាត់ប្រាក់ឈ្នួលកីឡាករ និង បុគ្គលិក ក្លិបបាល់ទាត់នៅតំបន់អឺរ៉ុប ចាប់ផ្តើមអនុវត្តន៍ជាបណ្តើរៗជាច្រើនក្លិបហើយ ព្រោះតែវីរុសឆ្លងកួរ៉ូណា ដែលធ្វើអោយការប្រកួតមិនអាចដំណើរការបាន នាំអោយប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលរបស់ក្លិបទាំងនោះ៕


អត្ថបទដោយ៖ កុមារទេព

Loading...