ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានឲ្យដឹងថាគ្រប់ក្របខ័ណ្ឌបាល់ទាត់ទាំងអស់នៅរដូវកាលនេះអាចនឹងរំសាយបើមិនអាចចាប់ផ្តើមការប្រកួតវិញនៅចុងខែមិថុនា។
ជម្រើសរំសាយការប្រកួតក្របខណ្ឌនៅតំបន់អឺរ៉ុប
គឺក្នុងករណីស្ថានការណ៍កាន់តែអាក្រក់ទៅ ដោយសាររាតត្បាតនៃវីរុសឆ្លងកូរ៉ូណា។
រាល់រដូវកាលនៅចុងខែឧសភា
ក្របខ័ណ្ឌនីមួយៗនៅអឺរ៉ុបបានចប់អស់ទៅហើយ ប៉ុន្តែមកទល់ពេលនេះ
មិនទាន់មានសញ្ញាថា ការប្រកួតអាចដំណើរការឡើយ។
ប្រមុខ UEFA ដដែល អះអាងថា មានជម្រើស៣ដើម្បីធ្វើការសម្រេចចិត្តគឺចាប់ផ្ដើមលេងវិញនៅពាក់កណ្ដាលខែឧសភា, ដើមខែមិថុនា និងចុងខែមិថុនា។ យ៉ាងណា បើចុងខែមិថុនានៅតែមិនអាចបើកការប្រកួតបានវិញ អញ្ចឹងលីគនឹងមិនអាចស្ដារឡើងវិញទេ។
សូមបញ្ជាក់ថា ក្របខណ្ឌ Premier
League គ្រោងចាប់ផ្ដើមប្រកួតវិញនៅចុងខែមេសា
ប៉ុន្តែស្ថានភាពនៅអង់គ្លេសហាក់កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីនាយករដ្ឋមន្ត្រី និងសមាជិករាជវង្សជាច្រើនរូបសុទ្ធតែបានឆ្លងវីរុសកូរ៉ូណា
បាត់ទៅហើយ៕
អត្ថបទដោយ៖ កុមារទេព