ខ្សែប្រយុទ្ធអាហ្សង់ទីន និង ក្លិប Juventus កីឡាករ Paulo Dybala បានធ្វើតេស្ត និង ចេញលទ្ធផលវិជ្ជមានវីរុសកូរ៉ូណា។
បើតាមការអោយដឹងពីក្លិបសេះបង្កង់
Paulo Dybala ស្ថិតក្នុងលក្ខខ័ណ្ឌសុខភាពល្អប្រសើរទេ
មិនទាន់មានចេញអាការៈអ្វីឡើយ។
ខាងក្លឹបបានបន្តថា Dybala ក្នុងស្ថិតក្នុងការដាច់ដោយឡែក ហើយត្រូវបានតាមដានសុខភាពជាប្រចាំ។
គួរបញ្ជាក់ផងដែរថា Juventus
ពេលនេះមានកីឡាករ ៣រូបហើយ ដែលឆ្លងវីរុសកូរ៉ូណាគឺ ខ្សែបម្រើ Blaise
Matuidi ខ្សែការពារ Daniele
Rugani និងខ្សែប្រយុទ្ធ
Paulo Dybala នេះ។
ដោយឡែកក្រៅពីក្លិប Juventus កីឡាករជាច្រើនរូបរបស់ក្លិប Sampdoria និង Fiorentina ក៏ត្រូវរាយការណ៍ថាបានមានលទ្ធផលវិជ្ជមានវីរុសកូរ៉ូណា៕
អត្ថបទដោយ៖ កុមារទេព