Marouane Fellaini ក្លាយជាកីឡាករអាជីពដំបូងនៅចិន ឆ្លងវីរុសកូរ៉ូណា

    អតីតខ្សែបម្រើ Man UTD និងបច្ចុប្បន្នកំពុងលេងអោយក្លិបចិន Shandong Luneng កីឡាករ Marouane Fellaini ត្រូវ​បាន​រកឃើញ​ថា​មាន​លទ្ធផលវិជ្ជមានវីរុសកូរ៉ូណា ​ក្រោយ​ពី​រូបគេ​​ធ្វើ​ដំណើរ​ដល់​ខេត្ត Jinan ​កាល​ពីពេលថ្មីៗនេះ។


    កីឡាករជនជាតិបែលហ្ស៊ីក វ័យ៣២ឆ្នាំ មិនបានចាកចេញទៅណាទេ អំឡុងការរាលដាលខ្លាំងនៃវីរុសនេះ។ ​យ៉ាងណា កាលពីថ្ងៃសុក្រកន្លងទៅ គេបាន​ធ្វើ​ដំណើរ​ទៅ ខេត្ត Jinan ​ដោយ​រថភ្លើង ​ហើយ​ពេល​ទៅ​ដល់​ក៏​រក​ឃើញ​ថា​មាន​ឆ្លងរីរុសកូរ៉ូណា​តែ​ម្ដង។

    សារព័ត៌មានចិន បានរាយការណ៍ថា Fellaini ត្រូវបានដាក់អោយព្យាបាលដាច់ដោយឡែក នាមន្ទីរពេទ្យសម្រាប់ព្យាបាល់អ្នកជម្ងឺកូរ៉ូណា នាខេត្ត Jinan


    ការរកឃើញខាងលើធ្វើអោយ Marouane Fellaini ​ក្លាយ​ជា​កីឡាករ​លីគ​កំពូលចិន​ដំបូង​គេ​ហើយ​ដែល​បាន​ឆ្លង​វីរុសកូរ៉ូណា៕


អត្ថបទដោយ៖ កុមារទេព

Loading...