រុស្ស៊ីបើកដំណើរការ តំបន់អ្នកគាំទ្រ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018


    កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ FIFA World Cup របស់រុស្ស៊ី បានបើកដំណើរការ តំបន់អ្នកគាំទ្រ Fan Zone អោយមនុស្សទូទៅបានចូលរួម សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខនេះ។ ទីកន្លែងនេះ ស្ថិតនៅតំបន់ Sparrow Hills ក្បែរសាកលវិទ្យាល័យជាតិ ទីក្រុង Moscow តែម្តង។ មុនបើកដំណើរការ សិស្ស និសិ្សតបានប្រឆាំងតវ៉ា ដោយអះអាងថា សម្លេងហ៊ោអឺងកង របស់អ្នកគាំទ្រទាំងអស់ អាចប៉ះពាល់ការផ្តោតអារម្មណ៍របស់ពួកគេ ខណៈការប្រឡងក៏ធ្វើឡើងនាពេលនោះដែរ។


    យ៉ាងណាក្តី អាជ្ញាធររុស្ស៊ីថា  តំបន់អ្នកគាំទ្រ Fan Zone នឹងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង កំឡុង World Cup ដំណើរការ ហើយវានឹងមិនប៉ះពាល់ដល់និស្សិតនោះទេ ដ្បិតពួកគេមានជំហានដើម្បីទប់សម្លេងរំខានទាំងនោះបាន។ រុស្ស៊ីនឹងដំណើរការ FIFA World Cup 2018 ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ ១៥ខែកក្កដា នាទីលានចំនួន១២ ក្នុងទីក្រុងចំនួន ១១៕



អត្ថបទដោយ៖ កុមារទេព