ក្លិប Chelsea បានបរិច្ចាគសណ្ឋាគារ Millennium ដែលស្ថិតនាទឹកដី Stamford Bridge ទៅឲ្យសេវាកម្មសុខាភិបាលជាតិរបស់អង់គ្លេស ដើម្បីទុកឲ្យបុគ្គលិកពេទ្យសម្រាក ខណៈពួកគេត្រូវបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
បើតាមការលើកឡើងរបស់ Chelsea
បានឲ្យដឹងថា គំនិតនេះជាការផ្ដួចផ្ដើមរបស់ម្ចាស់ក្លិបតែម្តងនោះគឺសេដ្ឋីជនជាតិរុស្ស៊ី
លោក Roman Abramovich។
ទោះជាយ៉ាងណា
ការបរិច្ចាគនេះ សម្រាប់តែបុគ្គលិកសុខាភិបាលសម្រាកប៉ុណ្ណោះ
មិនមែនសម្រាប់ព្យាបាលជំងឺទេ ដែលវាជាការសម្រាលបន្ទុកមួយចំណែកសម្រាប់ពួកគេ។
ដោយឡែក កុងត្រារវាងសណ្ឋាគារក្លិប និងខាងសុខាភិបាលអង់គ្លេសមានរយៈពេល ២ខែ ហើយអាចចរចាគ្នាបានតាមក្រោយ តែបុគ្គលិកណាដែលមានរោគសញ្ញាវីរុសកូរ៉ូណា មិនអនុញ្ញាតឲ្យចូលស្នាក់នៅឡើយ។
គិតត្រឹមពេលនេះដែរ
នៅអង់គ្លេសមានអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន ១,៩៥០ករណី និងស្លាប់ចំនួន
៧១នាក់៕
អត្ថបទដោយ៖ កុមារទេព