ក្លិបនៅក្របខណ្ឌ Premier League អាចប្រឈមនឹងការសងសំណងជិត៧៥០លានផោន ទៅអោយក្រុមហ៊ុនដែលបានទិញសិទ្ធផ្សព្វផ្សាយ បើពួកគេមិនអាចលេងការប្រកួតដែលនៅសល់ នារដូវកាល២០១៩-២០ នេះ មុនថ្ងៃទី៣១ ខែកក្កដា។
ផ្នែកមួយនៃកញ្ចប់សិទ្ធផ្សព្វផ្សាយ
Premier League ចំនួន៣រដូវកាល មានតម្លៃសរុប
៣ពាន់លានផោន ទូរទស្សន៍ Sky Sports បានទិញសិទ្ធផ្សាយចំនួន១២៨ប្រកួត
ខណៈ BT Sport ទិញសិទ្ធផ្សាយផ្សាយ៥២ប្រកួត។
យ៉ាងណាក្តី ការពន្យាពេល និង
ភាពមិនច្បាស់លាស់ ក្នុងការប្រកួតឡើងវិញរបស់ Premier League ដោយសារវីរុសកូរ៉ូណា បានបណ្តាលអោយក្លិបនានាប្រឈមនឹងលទ្ធភាព
បំពានកិច្ចព្រមព្រៀងសិទ្ធផ្សាយ។
ប៉ុន្តែ ក្លិបនៅ Premier League ក៏បានត្រៀមលក្ខណៈក្នុងការតវ៉ាដែរ បើសិនក្រុមហ៊ុនដែលបានទិញសិទ្ធផ្សាយដាក់ការតតាំងតាមផ្លូវច្បាប់។
ទោះយ៉ាងណា Sky
Sports និង BT Sport ត្រូវរក្សាទំនាក់ទំនងល្អជាមួយ
Premier League បើចប់ចរចាទិញកញ្ចប់សិទ្ធផ្សព្វផ្សាយថ្មីនាពេលខាងមុខ
ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេនឹងចប់នៅឆ្នាំ២០២២៕
អត្ថបទដោយ៖ កុមារទេព