ឡុង ជិន ប្រឹងហ្វឹកហាត់ដើម្បីសងសឹក បៀរ៍ថៃ (មានសម្ភាសន៍)


    គុនខ្មែរនៃក្លិប ខ្លារខិនមានរិទ្ធ ឡុង ជិន កំពុងហ្វឹកហាត់យ៉ាងមមារញឹកក្នុងពង្រឹងសមត្ថភាពឡើងវិញ ជាពិសេសការត្រៀមខ្លួនប្រកួតជាមួយដៃគូចាស់ បៀរថៃ ប៉.យុទ្ធភូមិ នៅក្នុងកម្មវិធីកំពូលអ្នកប្រដាល់គុនខ្មែរ អន្តរជាតិ ស្រាសាច់ដុំ នាថ្ងៃអាទិត្យ ទី ៩ កុម្ភៈ ឆ្នាំ ២០២០ នេះ ។ កូនសិស្សរបស់លោក មាស វាន់ឌី បានគត់សម្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ដៃគូរួចរាល់អស់ហើយ ដោយសង្ឃឹមយ៉ាតមុតមាំថានឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ ។


ឡុង ជិន (ក្រហម), កីឡាករឥណ្ឌា Mukherjee Anup (ខៀវ)

    ក្រោយខកខានប្រកួតអស់រយៈជាង១ខែ ឡុង ជិន បានវិលត្រលប់មកសង្វៀនកាលពីពីរសប្តាហ៍មុនដោយបានផ្តួលកីឡាករឥណ្ឌាអោយសន្លប់  ចំណែកដៃគូរបស់គេ បៀថៃ រូបគេធ្លាប់មានបទពិសោធប្រកួតជាមួយគ្នារួចមកហើយដែលគ្រានោះកីឡាករថៃ ជាអ្នកទទួលបានជ័យជម្នះ ។

    ក្រៅពីការប្រកួតរវាង ឡុង ជិន និង បៀថៃ នៅមានការប្រកួតគូអន្តរជាតិចំនួនមួយគូទៀតផងដែរ ដោយក្នុងនោះ ពុយ វណ្ណៈ ត្រូវប៉ះកីឡាករថៃ ភិតសង្ហា ដោយការប្រកួតចាប់ផ្តើមពីម៉ោង ២ និង ៣០ នាទីរសៀលតទៅ និងផ្សាយផ្ទាល់តាមទូរទស្សន៍ CNC

សម្ភាសន៍៖


វីដេអូនៃការប្រកួតរវាង ឡុង ជិន vs បៀរ៍ថៃ កាលពីថ្ងៃទី២៤ វិច្ឆិការ ២០១៩៖



អត្ថបទដោយ៖ ម៉ៃ សុជាតិ

Loading...