ពុទ្ធ ឆាយរិទ្ធី ឡើងសង្វៀនសាជាថ្មីប៉ះ ភិតសាយហ្វា (មានសម្ភាសន៍)

    

    អស់រយៈជាច្រើនខែមកហើយដែលអ្នកគាំទ្រមិនដែលបានឃើញអ្នកប្រដាល់គ្រប់ក្បាច់ ពុទ្ធ ឆាយរិទ្ធី មានវត្តមានលើសង្វៀន CNC ខណៈនៅថ្ងៃសៅរ៍ ទី ១ គុម្ភៈ នេះរន្ទះដងទន្លេមេគង្គ បានវិលមកសង្វៀនតស៊ូគុនខ្មែរគោជល់សារជាថ្មីដោយត្រូវជួបកីឡាករថៃ ភិតសាយហ្វា ។

កូនសិស្សរបស់លោក ណន រិទ្ធ បានរៀបរាប់សម្រាប់ការវិលមកសង្វៀន CNC ថា ការពិតការបាត់មុខពីសង្វៀននេះ មិនមែនរូបគេមិនមានការប្រកួតនោះទេ ប៉ុន្តែដោយសារជាប់ប្រកួតក្នុង កម្មវិធីខ្សែក្រវាត់នាសង្វៀនផ្សេងទើបមិនបានប្រកួតនៅទីនេះ ។

ពុទ្ធ ឆាយរិទ្ធី (ក្រហម), ឡៅ ចន្ទ្រា (ខៀវ

    បន្ថែមពីនេះ ពុទ្ធ ឆាយរិទ្ធី ក៏បានស្វែងយល់ពីសមត្ថភាពដៃគូរួចរាល់ផងដែរ ដោយសារតែកីឡាករថៃម្នាក់នេះធ្លាប់ប៉ះសិស្សប្អូន មឿន សុខហ៊ុច រួចរាល់ហើយ ដូចនេះជឿជាក់លើខ្លួនឯងថានឹងធ្វើបានល្អ ។

    សូមបញ្ចាក់ថា នេះជាលើកដំបូងក្នុងការជួបគ្នារវាងកីឡាករ ពុទ្ធ ឆាយរិទ្ធី និងកីឡាករថៃ ភិតសាយហ្វា ដែលនឹងចាប់ពីម៉ោង ៦ ល្ងាចនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ CNC 



អត្ថបទដោយ៖ ម៉ៃ សុជាតិ

Loading...