ធន់ ចាន់តាក់ ហាត់ត្រៀមច្រើនខែមុនដណ្តើមប្រាក់ ៦ពាន់ដុលាជាមួយ រិទ្ធអៃយ៉ារ៉ា (មានវីដេអូ)


  ម្ចាស់ជើងឯកក្រុមទី១ប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមកម្មវិធីកម្ពុជាសង្វៀនកីឡាករគុនខ្មែរ ធន់ ចាន់តាក់ នឹងត្រូវប៉ះម្ចាស់ជើងឯកក្រុមទី២កីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដើម្បីដណ្តើមខ្សែក្រវាត់ នាថ្ងៃ សៅរ៍ ទី ០១ ខែ គុម្ភៈ  នេះនាសង្វៀន CBS  ចាប់ពីម៉ោង ៨.១៥ នាទីព្រឹកតទៅ ។


    កូនសិស្សរបស់លោក ធន់ សុភា បានរៀបរាប់ថា ការហ្វឹកហាត់បានយកចិត្តទុកដាក់ដើម្បីត្រៀមអោយបានល្អ ទាំងកម្លាំងនិងបច្ចេកទេសបន្ថែមមុនការប្រកួតមកដល់ ដូចនេះរូបគេជឿជាក់ថានឹងអាចយកខ្សែក្រវាត់មកកាន់ក្លិបក្រសួងការពារជាតិបាន  ។


    គួររំលឹកផងដែរថា ធន់ ចាន់តាក់ ជាម្ចាស់ជើងឯកក្នុងក្រុមទី១ដែលមានកីឡាករគុនខ្មែរ៤និងថៃ៤រូប ខណៈរូបគេបានឈ្នះកីឡាករថៃ ភិតណងប៊ី ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ ចំណែកដៃគូរបស់គេកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដែលជាម្ចាស់ជើងឯកក្នុងក្រុមទី២ បានយកឈ្នះពិន្ទុកីឡាករគុនខ្មែរ សេក គឹមរួច ។

សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់នេះអ្នកឈ្នះនឹងទទួលបានទឹកប្រាក់ចំនួន៦០០០ ពាន់ដុល្លារ ៕

សម្ភាសន៍ខាងក្រោម៖



អត្ថបទដោយ៖ ម៉ៃ សុជាតិ

Loading...