កីឡាករអង់គ្លេស Alex Lowes ឈ្នះការប្រណាំង Moto Superbike ជាលើកដំបូង ក្រោយ Jonathan Rea ជួបបញ្ហាពាក់កណ្តាលផ្លូវ

    

    កីឡាករអង់គ្លេស Alex Lowes បានឈ្នះការប្រណាំង Moto Superbike ក្នុងការប្រកួតថ្ងៃទី២ នៅសាធារណរដ្ឋឆេក ក្រោយ Jonathan Rea ជួបបញ្ហាពាក់កណ្តាលផ្លូវ ។ ការជិះនាទីលាន Masaryk Circuit ទីក្រុង Brno ជើងឯកពិភពលោក ៣សម័យ Rea បានប៉ះជាមួយ មិត្តរួមក្រុម Tom Sykes បណ្តាលអោយដួល ហើយមិនអាចបន្តការប្រកួតទៀតបាន។ ជាឱកាសហុចអោយយ៉ាងល្អនេះ Lowes ដែលកាន់ចង្កូតអោយក្រុម Yamaha ក៏ប្រឹងជិះយកជ័យជំនះតែម្តង។


    ប្រកួតចំនួន១១៨ដង មកហើយតែកីឡាករវ័យ២៧ឆ្នាំ ទើបតែទទួលជ័យជំនះពេលនេះជាលើកដំបូងប៉ុណ្ណោះ។ យ៉ាងណាក្តី តារាងពិន្ទុសរុប គឺ Jonathan Rea ជាអ្នកកាន់កាប់កំពូលតារាងដដែល ដោយមាន២៧០ពិន្ទុ តាមពីក្រោយដោយ កីឡាករអង់គ្លេស Chaz Davies មាន២០៥ពិន្ទុ។

    គួរអោយដឹងថា ការប្រកួតនាសាធារណរដ្ឋឆេកគឺជាដំណាក់កាលទី៧នៃការប្រណាំងMoto Superbikeរដូវកាល២០១៨។ ការប្រកួតជាបន្ត និងធ្វើឡើងនាទីក្រុង Monterey រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ២៤-២៤ ខែមិថុនា៕


អត្ថបទដោយ៖ កុមារទេព