មហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរ គោជល់ -ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ (មានរូបភាព)

    ដោយការទទួលបានជោគជ័យយ៉ាង ធំធេងនៅរដូវកាលទី១កាលពីឆ្នាំមុន មហាព្រឹត្តការណ៍ដំបូងនិងអស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់ អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី២នេះ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកទស្សនានៅទូទាំងប្រទេសកម្ពុជាតាមរយៈការ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC និង តាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia)

 

រូបភាពប្រិមិត្តនៅខេត្តកំពង់ចាម

    នៅឆ្នាំ ២០២០នេះ កាន់តែធ្វើឲ្យកម្មវិធីអ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត ទទួលបានជោគជ័យជាងឆ្នាំមុនទៀតដោយមានការគាំទ្រយ៉ាងច្រើនកកកុញពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនានិង គាំទ្រការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិដ៏កក្រើកអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេស និងជាជើងឯកខ្សែក្រវ៉ាត់គោជល់ច្រើនសម័យ រឿង សោភណ័្ឌ និង ឡៅ ចន្រ្ទា ប្រកួតជាមួយកំពូលកីឡាករថៃដ៏ស្វិតស្វាញនិងជក់ចិត្ត។ មួយវិញទៀតកម្មវីធីក៏មាន ២ប្រកួតទៀតដែលជាការប្រកួតស្វែងរកជើងឯកខ្សែក្រវ៉ាត់ទំងន់ 57kg ប្រចាំខេត្ត និង ជាការ បណ្ដុះថ្នាលថ្មី នៃកីឡាប្រដាល់គុនខ្មែរផងដែរ។ ហើយ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀត ទស្សនិកជនក៏បានរីករាយជាមួយនិងការប្រគុំតន្រ្តីដ៏កក្រើក ពីកំពូលតារាចំរៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទះគោជល់ និងកំពូលតារាចំរៀងស្រី កញ្ញា សុខ ពិសី និង កញ្ញា បេប៊ី។

រឿង សោភ័ណ្ឌ និងផ្លាំងនុម

រឿង សោភ័ណ្ឌ


ឡៅ ចន្ទ្រា និងកងមឿងឆាង

ឡៅ ចន្ទ្រា


កញ្ញា សុខ ពិសី


លោក ខេម

    នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះ គោជល់ក៏បានប្រគល់រង្វាន់រថយន្ត Mazda Pickup ឆ្នាំ ២០២០ ដែលមានតំលៃជាង ៤ម៉ឺនដុល្លា ដល់ យុវជន ឌី ដេត ដែលជាអ្នកមានសំណាងបំផុតដែលបានឈ្នះរង្វាន់ធំជាងគេនេះពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគោជល់ផងដែរ។

លោក ឌីដេត (កណ្ដាល)  

    កម្មវិធីគាស់ក្រវិលកំប៉ុងគោជល់ “រង្វាន់ធំជាងគេ រង្វាន់ពិត” ក្នុងឆ្នាំ២០២០នេះមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និង​ ភេសជ្ជៈ គោជល់រាប់លានកំប៉ុង។ ប្រសិនបើលោកអ្នកឃើញរូបខេមនៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $500 ភ្លាមៗ។ សូមពិសាគោជល់នៅថ្ងៃនេះដើម្បីមានឱកាសឈ្នះរង្វាន់ធំបំផុតពីគោជល់។


លោក ខេម 

    គោជល់ ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេ និង លក់ដាច់ជាងគេទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក និងគាំទ្រអ្នកតស៊ូគុណខ្មែរអស់រយៈពេលជាច្រើនឆ្នាំ។ ហើយឆ្នាំនេះ គោជល់ក៏មិនធ្វើអោយទស្សនិកជនខកចិត្តដែរ ដោយគោជល់ក៏បានរៀបចំជើងឯកខ្សែក្រវ៉ាត់ទម្ងន់ ៥៧ គីឡូក្រាម ដែលមានកំពូលកីឡាករគុណខ្មែរចំនួន១៦រូប មកពី៤ខេត្តធំៗ កំពង់ចាម បាត់ដំបង សៀមរាប និង​ កំពង់ធំ ដែលពួកគេនឹងប្រកួតដើម្បីស្វែងរកជើងឯកប្រចាំខេត្តរបស់ខ្លួននិមួយៗ។ ហើយជើងឯកប្រចាំខេត្តទាំង៤នឹងប៉ះគ្នានៅវគ្គ ពាក់កណ្តាលផ្តាច់ព្រាត់ និង ផ្តាច់ព្រាត់ នៅកំឡុងខែមិថុនា នៅសៃវៀន CNC ដើម្បីក្លាយជាជើងឯកខ្សែក្រវ៉ាត់ទំងន់ ៥៧ គីឡូក្រាម ដ៏អស្ចារ្យជាមួយនឹងប្រាក់រង្វាន់ ៥០០០ ដុល្លារ។ ជើងឯករងក៏នឹងទទួលបានពាន និងប្រាក់រង្វាន់ ២០០០ ដុល្លារផងដែរ។


ឡុង រ៉ាមី (ក្រហម) ពុទ្ធ ម៉ាណូយ (ខៀវ)


កីឡាករ ឡុង រ៉ាមី 

    កម្មវិធីបន្ទាប់នៃមហាព្រឹត្តការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត និងប្រព្រឹត្តទៅនៅខេត្ដបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ២០២០។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅ ខេត្តបាត់ ដំបង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមកទទួលយកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ប្រដាល់គុណខ្មែរអន្តរជាតិដ៏ធំអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេសនិងការប្រគុំតន្ដ្រី ដ៏អសា្ចរ្យពីកំពូលតារាចំរៀង ខេម និងកំពូលតារាចំរៀងល្បីៗជាច្រើនរូបទៀត។ ហើយអ្នកទស្សនាទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្ទួនៗទាំងនៅក្នុងស្តង់ និង នៅលើឆាក។

    សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ និងជួបគ្នានៅទីរួមខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីម៉ោង 5 ល្ងាចតទៅ។ កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះនឹងឈ្នះការប្រកូតនៅខេត្តបាត់ដំបង ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូលតាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយៈ Facebook Page របស់គោជល់៖ https://www.facebook.com/redbullcambodia/


អត្ថបទដោយ៖ ឆេង

Loading...