សហព័ន្ធបាល់ទាត់ស៊ុតអែតសង់រូបសំណាក Zlatan នៅស្រុកកំណើត


    រូបសំណាកធ្វើពីសំរិទ្ធដ៏ធំមួយតំណាងអោយខ្សែប្រយុទ្ធ Zlatan Ibrahimović ត្រូវបានដាក់តាំងបង្ហាញដល់មនុស្សទូទៅ ដែលរូបសំណាកនេះស្ថិតនៅក្រៅកីឡដ្ឋានបាល់ទាត់ក្លិប Malmo ក្នុងទីក្រុង Malmö ប្រទេសស៊ុយអែត ជាទឹកដីកំណើតរបស់កីឡាករវ័យ៣៨ឆ្នាំ។

    រូបសំណាកខាងលើត្រូវបានអោយនិយមន័យថា Everything Is Possible គ្រប់យ៉ាងអាចធ្វើទៅបាន ដែលន័យនេះចង់សំដៅលើការខិតខំប្រឹងរបស់ Zlatan Ibrahimović រហូតទទួលជោគជ័យក្នុងអាជីពនាវិស័យបាល់ទាត់។ រូបសំណាកមានកំពស់ 2.7ម៉ែត្រ និងទម្ងន់ ៥០០គីឡូក្រាម។ វាត្រូវឆ្លាក់ពីវិចិត្រករលោក Peter Linde ដែលទទួលការចាត់តាំងពីសមាគមន៍បាល់ទាត់ស៊ុតអែតដោយផ្ទាល់តែម្តង។


    នាឱកាសសម្ភោធរូបសំណាក Zlatan Ibrahimović បានអោយដឹងថា រូបសំណាកនេះមានន័យទូលំទូលាយណាស់។ វាចង់បង្ហាញថា រូបគេជាមនុស្សធម្មតាម្នាក់តែអាចប្រឹងប្រែងរហូតទទួលជោគជ័យ អញ្ចឹងមនុស្សគ្រប់គ្នាក៏អាចធ្វើបានដូចរូបគេដែរ អោយតែមានការព្យា      យាម។

    Zlatan Ibrahimović ត្រូវចាត់ទុកជាកីឡាករជោគជ័យមួយរូបលើកីឡាបាល់ទាត់។ គេបានចាប់ផ្តើមអាជីពជាមួយក្លិប Malmö មុនចាកចេញទៅលេងអោយក្លិបធំៗជាច្រើននៅអឺរ៉ុបដូចជា Ajax, Juventus, Barcelona, PSG, Man UTD ហើយបច្ចុប្បន្នគេកំពុងលេងអោយក្លិប LA Galaxy នៅលីគកំពូលអាមេរិក៕


អត្ថបទដោយ៖ កុមារទេព