Gareth Bale ចង់ចាកចេញពី Real Madrid


    ខ្សែបម្រើ Gareth Bale ចង់ចាកចេញពី Real Madrid បន្ទាប់ពីខកចិត្តដែលមិនត្រូវបានរាប់បញ្ចូលក្នុងការប្រកួតនៅក្របខណ្ឌ Champions League។ ការប្រកួតសប្តាហ៍មុន Bale មិនត្រូវបានបញ្ចូលក្នុងក្រុមជម្រើសរបស់ Real Madrid សម្រាប់ការប្រកួតទេ ប៉ុន្តែគេនៅតែត្រូវការកីឡាករសញ្ជាតិវេលក្នុងការប្រកួត ដែលមូលហេតុនេះធ្វើអោយគេមិនសប្បាយចិត្ត និង ចង់ចាកចេញ។

    បន្ថែមពីនេះ Bale ដែលមានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹក Zinedine Zidance មិនត្រូវបានរាប់បញ្ចូលក្នុងការប្រកួតប្រចាំសប្តាហ៍ បើទោះបីជាអាចលេងបានក៏ដោយ។


    វាមិនមែនជាលើកដំបូងទេ ដែល Bale មិនពេញចិត្តនឹងច្បាប់ទម្លាប់របស់ក្លឹប Real Madrid ហើយ Bale បានចាកចេញពីទីលាននៅនាទី៧៨ នៅពេលក្រុម Real Madrid ចាញ់ក្រុម Real Sociedad កាលពីខែមករា ដើមឆ្នាំនេះ។ Bale មានឱកាសតិចតួច ដើម្បីបង្ហាញសមត្ថភាពជាមួយក្រុម Real Madrid នៅរដូវកាលនេះ បើទោះបីជាក្លឹប Real Madrid មានបញ្ហារបួសច្រើនក៏ដោយ៕


អត្ថបទដោយ៖ កុមារទេព