អតីតគ្រូ Man Utd ចាប់អារម្មណ៍ដឹកនាំក្រុម Tottenham hotspur


    អតីតអ្នកចាត់ការក្លឹប Manchester United និង Chelsea លោក Jose Mourinho កំពុងតែចង់វិលមកដឹកនាំក្រុមសារជាថ្មី ក្នុងនោះលោកកំពុងសម្លឹងឃើញក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងតែជួបបញ្ហា។

    លោកJose ខកខានដឹកនាំក្រុមចាប់តាំងពីខែធ្នូឆ្នាំមុនក្រោយពីក្លឹប Manchester United បណ្ដេញចេញស្របពេលដែលប្ចុប្បន្ន Spur កំពុងតែជួបបញ្ហាទម្រង់លេងនៅរដូវកាលថ្មីនេះ ស្របពេលគ្នានោះដែរ លោក Mauricio Pochettino ឯណោះវិញមិនមានការភ័យព្រួយនោះឡើយ ដោយលោកគិតថាក្លឹបនិងមិនបណ្ដេញលោកចេញនោះទេ។


    គួរបញ្ចាក់ដែរថាក្រោមការដឹកនាំរបស់លោក Pochettino ក្រុម Tottenham Hotspur កំពុងឈរលេខ៩ ក្នុងតារាង Premier League មាន១១ពិន្ទុ នៅរដូវកាលនេះ ខណៈដែលចាប់តាំងពីដឹកនាំក្រុម Tottenham Hotspur ក្នុងឆ្នាំ២០១៤ពោលគឺមិនដែលឈរចំណាត់ថ្នាក់លេខ៩នេះទេ។


អត្ថបទដោយ៖ កុមារទេព

  • ពាក្យទាក់ទង