Ronaldo យល់ស្របទៅនឹងតម្លៃខ្លួនថ្លៃៗរបស់កីឡាករបាល់ទាត់បច្ចុប្បន្ន

    

    ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​និយាយ​ប្រាប់​ទូរទស្សន៍​មួយនៅ ព័រទុយហ្គាល់​ថា ខ្លួន​មិន​សូវ​ជា​មាន​ការ​យល់ស្រប​ទៅ​នឹង​តម្លៃ​ខ្លួនរបស់​កីឡាករ​ក្នុង​ពេល​បច្ចុប្បន្ននោះ​ទេ។​ កីឡាករ​វ័យ៣៤ឆ្នាំ ​បាន​និយាយ​ថា " វា​ពិត​ជា​មាន​ភាព​លំបាក​ណាស់ ដើម្បី​ស្ទង់​មើល​បាល់ទាត់​សម័យ​ទំនើប។ ក្លឹប​បាល់ទាត់​យក​សក្ដានុពល​របស់​កីឡាករ​មក​លេង​សើច ហើយ​បាល់ទាត់​ខុស​ពី​អតីត​កាល "។

    Ronaldo បាន​បន្ត​ថា " ក្រៅ​ពី Joao Felix កីឡាករ​ទាំង​អស់​អាច​មាន​តម្លៃ​រហូត​ដល់ ១០០​លាន​អឺរ៉ូ ដោយ​មិន​ចាំ​បាច់​បង្ហាញ​សមត្ថភាព។ ខ្សែ​ការពារ​កណ្ដាល និង​អ្នក​ចាំ​ទី​ អាច​មាន​តម្លៃ​រហូត​ដល់ ៧០ ឬ ៨០​លាន​អឺរ៉ូ ឯណោះ" ។


    យ៉ាងណាមិញ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus ខាងលើ​មិន​មាន​ភាព​យល់ស្រប​ទៅ​នឹង​តម្លៃ​ទីផ្សារ​កីឡាករ​នេះ​ទេ ប៉ុន្តែ Ronaldo ថា​វា​ជា​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ហើយ​យើង​ត្រូវ​តែ​គោរព​វា៕


អត្ថបទដោយ៖ កុមារទេព