Zlatan និង Messi ប្រជែងគ្នាលើកពាន FIFA Puskás Award 2019 (មានវីដេអូ)


    សហព័ន្ធ​បាល់ទាត់​ពិភពលោក​​ FIFA បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​គ្រាប់​បាល់​១០​គ្រាប់​ដែល​ត្រូវ​ប្រកួត​ប្រជែង​សម្រាប់​ពានរង្វាន់ FIFA Puskás Award ​ ឆ្នាំ​២០១៩។ Puskas Award គឺ​ជា​ពាន​​បោះ​ឆ្នោត​ផ្ដល់​ឲ្យ​គ្រាប់​បាល់​​ស្អាត​បំផុត​ ប្រចាំ​ឆ្នាំ​ ដែលជាគ្រាប់បាល់ស៊ុតចូលទី នៅក្នុងការប្រកួត​លីគ​ ឬ​កម្មវិធី​បាល់ទាត់​ផ្លូវការ​ជុំវិញ​ពិភពលោក។​ ចំពោះបាល់​ទាំង​១០​គ្រាប់​ចុងក្រោយ ​​ឆ្នាំ 2019 ​នេះ​ គេឃើញ​ថា​ បាល់​ចូល​ទី​របស់ខ្សែប្រយុទ្ធ​ Lionel Messi ពេលក្រុម Barcelona ប្រកួតទល់​ក្រុម​ Real Betis និង​បាល់​របស់ខ្សែប្រយុទ្ធ​ Zlatan Ibrahimovic ពេលក្រុម LA Galaxy ប្រកួតទល់នឹងក្រុម​ Toronto អាច​មាន​ភាគរយ​ខ្ពស់​ជាង​គេ។​



    សម្រាប់ ការ​ជ្រើសរើស​គ្រាប់បាល់នេះ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១៦​ខែ​កក្កដា​​ ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ហើយ​ការ​បោះឆ្នោត​គឺ​ចាប់​ផ្ដើម​បើក​តាម​រយៈប្រព័ន្ធ​អនឡាញ​ រហូត​ដល់​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ខាង​មុខ។

    ចំពោះពានរង្វាន់ Puskas Award នេះ Zlatan Ibrahimovic ធ្លាប់​ឈ្នះ​ម្ដង​កាល​ពី​ឆ្នាំ​២០១៣​ ខណៈ​ Lionel Messi មិន​ធ្លាប់​ឈ្នះ​ទេ បាន​ត្រឹម​បាន​លេខ​២​ប៉ុណ្ណោះ៕




អត្ថបទដោយ៖ កុមារទេព