Eden Hazard ទំនង​អាច​​ជា​ទាន់​ជំនួប Real Madrid ទល់នឹង​ Villarreal ចុងសប្តាហ៍នេះ


    ខ្សែបម្រើ Eden Hazard អាច​នឹងវិល​មក​ទីលាន​ប្រកួត​វិញ​ លឿន​ជាង​ពេល​កំណត់​ក្រោយ​មាន​បញ្ហា​របួស​ភ្លៅ​ ដែល​ដំបូង​គិត​ថា​អាច​សម្រាក​ច្រើន​ប្រកួត។​ កីឡាករជនជាតិ​បែលហ្សិក​ បានមាន​បញ្ហា​ក្នុង​ការ​ប្រកួត​ទល់​នឹង​ Celta Vigo ក្នុង​ការ​ប្រកួត​បើក​ឆាក​ LaLiga ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​អាច​សម្រាក​ពី​ ៣​ទៅ​៤​សប្ដាហ៍ ឯណោះ។​


    យ៉ាង​ណាក្តី ​ក្រោយ​ទទួល​ការ​ព្យាបាលមួយរយៈមក Hazard ត្រូវ​រំពឹង​ថា​អាច​មក​ជួយ​ Real Madrid វិញ​ក្នុង​ប្រកួត​ទល់​នឹង​ Villarreal​ នៅ​សប្ដាហ៍​ទី​៣ នៃក្របខណ្ឌ La Liga។​ ​ បើ​សិនជា Eden Hazard ​ អាច​លេង​ទាន់​ប្រកួត​ Villarreal មែន​រូប​គេ​ក៏​អាច​ជា​ទាន់​ប្រកួត​ជម្រុះ​ Euro ឆ្នាំ​២០២០ ជាមួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ដែរ​។​ ដោយឡែក ក្រៅ​ពី​ Hazard, Real Madrid នៅ​មាន​របួស​កីឡាករ​ប៉ុន្មានរូប​ទៀត​ដូចជា​ Rodrygo Goes និង​ Ferland Mendy ផងដែរ៕


អត្ថបទដោយ៖ កុមារទេព