Franck Ribery ចុះកុងត្រាលេងអោយក្លិបនៅអ៊ីតាលី


    ខ្សែ​បម្រើ Franck Ribery បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​អ៊ីតាលី Fiorentina ហើយ ​កាលពី​ថ្ងៃ​ពុធម្សិលមិញ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​ដែល​ស្ថិត​នៅ​ក្របខ័ណ្ឌ​ Serie A។ កីឡាករជនជាតិបារាំង វ័យ៣៦ឆ្នាំ បាន​ព្រមព្រៀង​ជាមួយ​ Fiorentina ក្នុង​កុងត្រា​រយៈពេល ២ឆ្នាំ ដោយ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២១។


    គួរ​បញ្ជាក់​ផង​ដែរ​ថា Ribery បាន​រួមរស់​ជាមួយ​ក្លឹប Bayern Munich រយៈពេល ១២ឆ្នាំ ហើយ​ឈ្នះ​លីគ​កំពូល​អាល្លឺម៉ង់​ចំនួន៩​ដង មុន​នឹង​ចាកចេញ​ពី​ក្លឹប​ នៅ​ដំណាច់​រដូវ​កាល​ ២០១៨-១៩។ កាល​ពី​នៅ Bayern Munich រូបគេ បាន​លេងចំនួន​ ៤២៥​ប្រកួត និង​រក​គ្រាប់​បាល់​បានចំនួន ១២៤​គ្រាប់៕


អត្ថបទដោយ៖ កុមារទេព