Alex Iwobi ចេញពី Arsenal ដើម្បីកសាងកេរ្ត៍ឈ្មោះ


    ខ្សែបម្រើ Alex Iwobi បានផ្លាស់ពី Arsenal ទៅ Everton កាលពីពេលកន្លងទៅ ក្នុងតម្លៃ៣៥លានផោន ដែលជាការបញ្ចប់ការរួមរស់រយៈពេល១៥ឆ្នាំជាមួយក្លិបកាំភ្លើងធំ។ កីឡាករវ័យ២៣ឆ្នាំ បង្ហើបថា ការដែលគេចេញពី Arsenal ព្រោះគេចង់កសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននិងដើម្បីរ៉ាប់រងទំនួលខុសត្រូវច្រើនជាងមុន។

    Iwobi អះអាងបែបនេះ សំណើរបស់ Everton ល្អណាស់ ព្រោះក្លិបបានផ្ដល់ទំនុកចិត្តមកលើគេ។ នៅ Arsenal គេមានឈ្មោះជាកីឡាករយុវជនជានិច្ច ដូច្នេះសង្ឃឹមថាការផ្ទេរនេះ គេអាចកសាងកេរ្តិ៍ឈ្មោះអោយខ្លួនឯងនៅ Premier League និងបង្កើតប្រវត្តិសាស្ត្រជាមួយ Everton


    គួរអោយដឹងថា កីឡាករជម្រើសជាតិនីហ្សេរីយ៉ា គឺជាកីឡាករទី៧ដែល ផ្ទេរមក Everton នៅ    រដូវក្តៅនេះ  ដែលរួមមាន  Moise Kean, Jean-Philippe Gbamin  និង Fabian Delph  ជាដើម៕


អត្ថបទដោយ៖ កុមារទេព

  • ពាក្យទាក់ទង
  • Arsenal