Daniel Sturridege ចាកចេញពី Liverpool ទៅលេងនៅលីគទួរគី


    ​ខ្សែ​ប្រយុទ្ធ Daniel Sturridege បានរកក្លឹបថ្មីបានហើយក្រោយពីរួមរស់ជាមួយ Liverpool អស់៦រដូវកាល នោះគឺក្លិប Trabzonspor​ នៅលីគកំពូលទួរគី។

    កីឡាករវ័យ​២៩​ឆ្នាំ បានចុះកុងត្រារយៈ៣ឆ្នាំ និងទទួល​​ថ្លៃ​នឿយហត់​ត្រឹម​តែ ២៧ ០០០​ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍បន្ទាប់​ពី​កាត់​ពន្ធ​រួច និង​យល់​​ព្រម​ទទួល​លុយ​១,៨​លាន​ផោន​ចំពោះ​តម្លៃ​ចុះ​កុងត្រា​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ថ្លៃ​នឿយហត់​ក្នុង​មួយ​សប្ដាហ៍​​របស់ Sturridege នៅ​ Liveroool គឺ​ខុស​ជិត​១​សែន​ផោន​ឯណោះ។ 


    យ៉ាងណាក៏ដោយ ការទៅ​ដល់​ក្លឹប​ថ្មីនេះ គឺ Sturridege នឹង​បាន​លេង​ជាមួយ​មិត្តរួម​ក្រុម​ចាស់​នៅ Chelsea គឺ John Obi Mikel​ ដែល​ទើប​ចុះ​កុងត្រា​កាល​ពី​ដើម​រដូវ​ក្ដៅ​៕


អត្ថបទដោយ៖ កុមារទេព

  • ពាក្យទាក់ទង
  • Liverpool