កងទ័ពគុនខ្មែរចេញប្រយុទ្ធនៅសង្វៀន CBS ចុងសប្ដាហ៍នេះ

    ចុងងសប្ដាហ៍នេះ ស្ថានីយ៍ផ្សព្វផ្សាយ CBS នឹងមានការប្រកួតដ៏កក្រើក ហើយក៏មានគូពិសេសៗជាច្រើន មកតតាំងក្បាច់គុនគ្នា។ ខាងក្រោមនេះគឺ ជាកាលវិភាគប្រកួតនាចុងសប្ដាហ៍នេះ៖

#កម្ពុជាសង្វៀនគុនខ្មែរ #គូមិត្តភាពអន្តរជាតិ
នាយសង្ហារគុនខ្មែរ #ឡៅចន្ទ្រា នឹងស្វាគមន៍ការសងសឹករបស់ #កងមឿងឆាង រួមទាំងគូប្រកួតដ៏អស្ចារ្យ ៣គូផ្សេងទៀត។ ផ្សាយផ្ទាល់៣ប៉ុស្តិ៍ព្រមគ្នា CTN, MYTV, CNC ថ្ងៃសៅរ៍ ទី១៧ សីហា ២០១៩ ម៉ោង ៨:១៥នាទី



#ប្រដាល់អន្តរជាតិខារ៉ាបាវដណ្ដើមប្រាក់លាន
គូដែលពុកម៉ែបងប្អូនរង់ចាំបានមកដល់ហើយ គឺ #ឡៅចិត្រា ប៉ះ អ្នកប្រដាល់ថៃកាត់បារាំង#ដិនណាផូ  #អេលីតសាន់ នឹងប្រជែងប្រាក់លានជាមួយ ខ្លាចាស់កំពូលល្បិច #ទួនប៉េ កុំភ្លេចទស្សនាទាំងអស់គ្នា។ ផ្សាយផ្ទាល់៣ប៉ុស្តិ៍ព្រមគ្នា CTN, MYTV, CNC ថ្ងៃសៅរ៍ ទី១៧ សីហា ២០១៩ ម៉ោង 2រសៀល



#អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា #វគ្គជម្រុះ រឿង សោភ័ណ្ឌ🇰🇭 vs កងថៃលែន🇹🇭 រួមទាំងគូមិត្តភាពអន្តរជាតិ២គូដ៍ជក់ចិត្តផ្សេងទៀត 
ផ្សាយផ្ទាល់ CNC ថ្ងៃសៅរ៍ ទី១៧ សីហា ២០១៩ ម៉ោង ៥កន្លះល្ងាច



#កំពូលអ្នកប្រដាល់គុនខ្មែរអន្តរជាតិស្រាសាច់ដុំ 
ថ្ងៃអាទិត្យ ទី១៨ សីហា ២០១៩ ពុទ្ធ ឆាយរិទ្ធី ប្រកួតសងសឹកជាមួយ នឹងត្រាក់កាន ឯ ប៊ុន សុធា ត្រូវប៉ះថៃ ឃុំភិឈិត រួមទាំងគូពិសេសៗ ៣គូទៀត។
ផ្សាយផ្ទាល់ CNC ម៉ោង ២កន្លះរសៀល



អត្ថបទដោយ៖ ឆេង