Man UTD លត់ Chelsea ដោយលទ្ធផល ៤-០ នៅជំនួបបើកឆាក Premier League រដូវកាលថ្មី (មានវីដេអូ)

    ក្រុមបិសាចក្រហម Manchester United បានចាប់ការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី បានយ៉ាងល្អ ក្រោយយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល ៤-០ កាលយប់មិញ។


    សម្រាប់ការប្រកួតលើទឹកដី Old Trafford នេះដែរ ក្រុមលោក Ole Gunnar Solskjaer បាននាំមុខ១គ្រាប់នៅវគ្គទី១ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ របស់ Marcus Rashford នៅនាទី១៨។

    នាទី៦៥នៃវគ្គទី២ Anthony Martial បានថែមគ្រាប់ទី២ មុនពេល Marcus Rashford ដដែលថែមគ្រាប់ទី៣ នៅ២នាទីបន្ទាប់។កីឡាករចំណូលថ្មី Daniel James បាន១គ្រាប់ផងដែរ ដែលជាគ្រាប់ចុងក្រោយ នៅក្នុងការប្រកួតនេះ នៅនាទី៨១។

    ដោយឡែកសម្រាប់ Chelsea ដែលដឹកនាំដោយលោក Frank Lampard វិញ ហាក់ដូចជាមិនអាចធ្វើអ្វីប្រព័ន្ធការពារដ៏ល្អរបស់ Man UTD បានឡើយ បើទោះជាមានឱកាសក៏មិនអាចទម្លុះដៃអ្នកចាំទី David de Gea ដែរ។


    ការឈ្នះនេះធ្វើអោយ Man UTD ទៅឈរលេខ២ មាន៣ពិន្ទុស្មើក្រុមកំពូលតារាង Man City ដែលខុសគ្នាត្រង់គ្រាប់ចំណេញ។ រីឯ Chelsea ទៅឈរលខ១៩ ឯណោះ៕

វីដេអូការប្រកួតខាងក្រោម៖



អត្ថបទដោយ៖ កុមារទេព