Nicolas Pepe ក្លាយជាសមាជិកផ្លូវការរបស់ Arsenal

    ទីបំផុត ខ្សែប្រយុទ្ធ Nicolas Pepe បានបង្ហាញខ្លួនជាសមាជិកផ្លូវការរបស់ក្រុមកាំភ្លើងធំ Arsenal ហើយកាលពីមុននេះបន្តិច ក្រោយសម្រេចការផ្លាស់ពី Lille មកកាន់ទឹកដីអង់គ្លេសក្នុងតម្លៃខ្លួន៨០លានអឺរ៉ូ ដោយរូបគេក្លាយកីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​នៅ Premier League ក្នុង​រដូវ​ក្ដៅ​នេះ។


    យោងតាមរបាយការណ៍នៅអង់គ្លេសបានចេញផ្សាយថា Arsenal បាន​ប្រើ​​វិធីសាស្ត្រ​បង​រំលោះ ដោយ​បង់​ជំហាន​ដំបូង​២០​លាន​ផោន​​សិន សល់​៥២​លាន​ផោន​ទៀត​ត្រូវ​បង់​ឲ្យ Lille ក្នុង​រយៈពេល​៥​ឆ្នាំ។


    គួរបញ្ជាក់ថា Nicolas Pepe បានផ្លាស់មកចូលរួម​ជាមួយ Lille កាល​ពី​ឆ្នាំ​២០១៧ ដោយបង្ហាញ​ខ្លួន​ក្នុង​លីគ​បាន​៧៤​ប្រកួត​ទាត់​បញ្ចូល​ទី​​បាន​៣៥​គ្រាប់ផងដែរ។


អត្ថបទដោយ៖ កុមារទេព