Chelsea តែងតាំង Frank Lampard ជាគ្រូបង្គោលថ្មីជាផ្លូវការ

    ក្លិប Chelsea បានប្រកាសជាផ្លូវការពីការតែងតាំងអតីតខ្សែបម្រើ Frank Lampard ជាគ្រូបង្គោលថ្មី លើកិច្ចសន្យារយៈពេល៣ឆ្នាំ។


    បុរសវ័យ​៤១​ឆ្នាំ ​បាន​ចាកចេញ​ពី​ ក្លិប Derby County នៅ​​ក្របខ័ណ្ឌ​ Championship មក​ដឹកនាំ    ក្លិបតោខៀវ ជា​ទី​ដែល​​លោក​ចំណាយ​ពេល​១៣​ឆ្នាំ​ជា​កីឡាករ​នៅ​ទីនេះ។​

    អតីតកីឡាករជម្រើសជាតិអង់គ្លេស ​បាន​ជំនួសតំណែង ​លោក​ Maurizio Sarri ដែល​ចាកចេញ​ពី​ទឹកដី​ Stamford Bridge ទៅ​ដឹកនាំ​ក្លិបលីគកំពូលអ៊ីតាលី​ Juventus កាលពីខែមុន។​


    សូមបញ្ជាក់ថា Frank Lampard បានលេងអោយ Chelsea ចំនួន៦៤៨ប្រកួត និងរកបាន២១១គ្រាប់ ដែលជាឯតទគ្គកម្មគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Chelsea ដោយបានជួយក្លិប ឈ្នះ​ពាន​ធំៗ​១១​កម្មវិធីផងដែរ។​ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​វិញ​ Frank Lampard ​ធ្លាប់​ជួយ​ Derby County ទៅ​​ដល់​វគ្គ Play-off សឹង​តែ​ឡើង​មក​ Premier League វិញ​ទៅ​ហើយ​ តែបែរជា​ភ្លាត់​ចាញ់​ Aston Villa


អត្ថបទដោយ៖ កុមារទេព