ខ្សែបម្រើ Adrien Rabiot ទៅធ្វើតេស្តសុខភាពត្រៀមចូលរួមជាមួយ Juventus

    ខ្សែបម្រើ Adrien Rabiot បានទៅធ្វើតេស្តសុខភាពរួចហើយ ដើម្បីបំពេញការផ្ទេរចូលក្លិប Juventus។ នេះបើតាមការប្រកាសពីគេហទំព័រផ្លូវការរបស់ក្លិបជើងឯកលីគកំពូលអ៊ីតាលី។


    កីឡាករវ័យ២៤ឆ្នាំ បានផុតកិច្ចសន្យាជាមួយ Paris St Germain នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ ដែលអនុញ្ញាតឱ្យគេទៅចូលរួមក្លិបថ្មីបាន។ Rabiot ខានលេងតាំងពីខែធ្នូឆ្នាំមុនមក ដោយត្រូវបានលោក Thomas Tuchel ទុកចោល បន្ទាប់ពីគេបដិសេធមិនបន្តកិច្ចសន្យាថ្មីជាមួយ PSG ទន្ទឹមនឹងនេះ កាលពីចុងឆ្នាំ២០១៨ Rabiot ក៏រងការមិនពេញចិត្តពីគ្រូជម្រើសជាតិបារាំង Didier Deschamps ផងដែរ នៅពេលគេបដិសេធមិនព្រមឈរឈ្មោះក្នុងបញ្ជីបម្រុងនៃក្រុមជម្រើសជាតិ បន្ទាប់ពីគេគ្មានឈ្មោះក្នុងចំណោម២៣នាក់ចុងក្រោយសម្រាប់ទៅលេង FIFA World Cup នៅរុស្ស៊ី។​


    Adrien Rabiot នឹងក្លាយជាសមាជិកថ្មីទី២ដែលចូលរួម Juventus ដោយគ្មានតម្លៃផ្ទេរក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ បន្ទាប់ពី Aaron Ramsey ដែលបានបញ្ចប់ដំណើរ១១ឆ្នាំជាមួយ Arsenal


អត្ថបទដោយ៖ កុមារទេព