ខ្សែប្រយុទ្ធ Marcus Rashford តកុងត្រាថ្មីជាមួយ Man UTD ដល់២០២៣

    ក្លិប Manchester United បានប្រកាសអំពីការចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Marcus Rashford ចំនួន៤ឆ្នាំទៀត ពោលគឺដល់ឆ្នាំ២០២៣ ខណៈ​កុងត្រា​ចាស់​របស់គេនឹង​ផុត​នៅ​ឆ្នាំ២០២០។


    កីឡាករដែលដុះដាលចេញពីថ្នាលយុវជនក្លិបបិសាចក្រហម វ័យ២១ឆ្នាំរូបនេះទទួលបានប្រាក់ឈ្នួលជាង៣៨ម៉ឺនដុលា្លរក្នុងមួយសប្ដាហ៍ ច្រើនជាងកុងត្រា​ចាស់​របស់​គេ ដែលទទួល​បាន​តែ​ជាង ៩ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។


    Rashford ដែលនៅជាមួយ Man UTD តាំងពីអាយុ៧ឆ្នាំ បានកសាងកេរ្ត៍ឈ្មោះ ក្នុងក្រុមធំក្លិបនេះក្នុងសម័យលោក Louis van Gaal ជាអ្នកចាត់ការក្នុងឆ្នាំ២០១៦។ មកទល់ពេលនេះ គេចូលលេងឱ្យ Man Utd បាន១៧០ដង ស៊ុតចូល៤៥គ្រាប់ និងបញ្ជូន២៦គ្រាប់។

    រីឯនៅក្រុមជម្រើសជាតិអង់គ្លេសវិញ គេលេងឱ្យក្រុមធំ បានចំនួន៣២ដងហើយ៕


អត្ថបទដោយ៖ កុមារទេព