Spurs ទិញបានសមាជិកថ្មីទី១ក្នុងរយៈពេល១ឆ្នាំកន្លះចុងក្រោយ

    ខ្សែ​ប្រយុទ្ធ​ស្លាប​​ជនជាតិ​អង់គ្លេស​វ័យ​១៨ឆ្នាំ Jack Clarke នឹង​ធ្វើតេស្តសុខភាព​​នៅ​ឡុងដុង​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ មុន​បំពេញ​ការផ្ទេរ​ចេញពី Leeds United មក​ចូលរួម Tottenham Hotspur ក្នុង​តម្លៃ​១០លាន​ផោន​។


    Clarke ​បាន​បង្ហាញ​សមត្ថភាព​​យ៉ាង​គួរ​ឱ្យ​សរសើរ​ក្នុង​រដូវកាល​ទី​១​របស់គេ​ក្នុងក្រុមធំ Leeds ក្នុង​យុទ្ធនាការ​២០១៨-១៩ ដោយ​ចូលលេង​បាន​២៥​ដង ក្រោម​ការដឹកនាំ​របស់​លោក Marcelo Bielsa​


    ពេល​​គ្រប់​យ៉ាង​ត្រូវ​បាន​បំពេញ​រួច​រាល់ Clarke នឹង​ក្លាយ​ជា​សមាជិក​ថ្មី​ទី​១​របស់​លោក Mauricio Pochettino តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៨​មក​៕


អត្ថបទដោយ៖ កុមារទេព