Chelsea បានភ្លើងខៀវ ដើម្បីចរចាជាមួយ Frank Lampard

    Derby County បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ Chelsea ឲ្យ​ចូល​ចរចា​ជាមួយ​អ្នក​ចាត់ការ លោក Frank Lampard ហើយ។


    បុរសវ័យ៤១ឆ្នាំ គឺជាមុខព្រួញដែល ក្លិបតោខៀវ ចង់បានជាខ្លាំង ដើម្បីយកទៅដឹកនាំជំនួសលោក Maurizio Sarri ដែលបានចាកចេញទៅដឹកនាំ Juventus កាលពីពេលកន្លងទៅ។

    ក្នុង​សេចក្ដីថ្លែងការណ៍​ពី Derby County មាន​ខ្លឹមសារ​ថា " ក្លឹប​បាល់ទាត់​ Derby County អាច​បញ្ជាក់​បាន​ថា​ ខាង​ក្លឹប​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ក្លឹប​ Chelsea ដើម្បី​ពិភាក្សា​ជាមួយ​លោក Frank Lampard ទាក់ទង​នឹង​តំណែង​អ្នក​ចាត់ការ​របស់​ក្លឹប​ Chelsea ដែល​កំពុង​នៅ​ទំនេរ។ ខាង​ក្លឹប​សង្ឃឹម​ថា​ ការ​អនុញ្ញាត​ដូច្នេះ​គឺ​ធ្វើ​ឲ្យ​ Chelsea អាច​បញ្ចប់​ការ​ចរចា​ជាមួយ​ Lampard បាន​ឆាប់ " ។


    គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lampard ទើប​តែ​ប្រឡូក​ក្នុង​ការងារ​បង្វឹក​ក្លឹប​តែ​មួយ​ឆ្នាំ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ដឹកនាំ​ក្នុង​វគ្គ​ Play-Off ប៉ះ​នឹង​ Aston Villa ដើម្បី​យក​កៅអី​នៅ​ Premier Leagueធ្វើ​ឲ្យ​ Chelsea ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ទោះ​ជា​បរាជ័យ​ក្នុង​ការ​ឡើង Premier League ក៏​ដោយ៕


អត្ថបទដោយ៖ កុមារទេព