Man Utd បដិសេធសំណើររបស់ Inter Milan

    សារព័ត៌មាននៅអង់គ្លេសបានអោយដឹងថា ក្លឹប Man Utd បានបដិសេធសំណើរបស់ក្លឹប Inter Milan ដែលចង់យក Ivan Perisic បូករួមនឹងប្រាក់មួយចំនួន ដើម្បីដូរយក Romelu Lukaku


    Lukaku ត្រៀមចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ ហើយគ្រូបង្វឹកថ្មីរបស់ Inter Milan លោក Antonio Conte បានចាត់ទុកខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកនេះជាគោលដៅមួយក្នុងចំណោមគោលដៅផ្ទេរចម្បងរបស់លោក។

    យ៉ាងណាក្តី Man Utd បានបដិសេធសំណើនេះ ហើយមានបំណងរង់ចាំសំណើរផ្ទេរសមស្របដែលអាចមានតម្លៃ៧៥លានផោនដែលខ្លួនបានចំណាយទៅលើ Lukaku


    ចំណែកឯ Ivan Perisic ក៏ធ្លាប់ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមក Man Utd ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ដោយ​រូបគេធ្លាប់ជាគោលដៅផ្ទេរចម្បងរបស់អតីតអ្នកចាត់ការ​ Man Utd លោក Jose Mourinho


អត្ថបទដោយ៖ កុមារទេព