Messi ឈ្នះ​ Ronaldo ជា​កីឡាករ​រក​ចំណូល​ខ្ពស់​បំផុត​លើ​ពិភពលោក​

    Lionel Messi បាន​ក្លាយ​ជា​កីឡាករ​រក​ចំណូល​បាន​ខ្ពស់​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ដោយ​ទទួល​ថ្លៃ​ពលកម្ម​​១២៧​លាន​ដុល្លារ​អាមេរិក​ ​ នៅ​១២​ខែ​ចុងក្រោយ។​ នេះ​បើ​តាម​របាយ​ការណ៍​របស់ Forbes


    ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ឈរ​នៅ​លេខ​២​រក​ចំណូល​បាន​ ១០៩​លាន​ដុល្លារ​ ខណៈ​ Neymar របស់​ Paris St-Germain ឈរ​លេខ​៣ រក​បាន​ ១០៥​លាន​ដុល្លារ។ Floyd Mayweather ដែល​ឈរ​លេខ​១​កាល​ពី​ឆ្នាំ​មុន​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ ខណៈ​ Serena Williams គឺ​ជា​កីឡាការិនី​តែ​ម្នាក់​គត់​ក្នុង​តារាង​កំពូល​១០០​នាក់​ រក​បាន​២៩​លាន​ដុល្លារ​។​​


    កីឡាករ​ប្រណាំង​រថយន្ត​ Formula 1 របស់​ចក្រភព​អង់គ្លេស​ Lewis Hamilton និង​ កីឡាករ​ប្រដាល់​ជើង​ឯក​ពិភពលោក​ Anthony Joshua គឺ​ជា​អត្តពលិក​អង់គ្លេស​រក​ចំណូល​ខ្ពស់​ជាង​គេ​ និង​ឈរ​លេខ​១៣​ក្នុង​តារាង​ក្រោយ​រក​ចំណូល​បាន​ ៥៥​លាន​ដុល្លារ​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៨​៕


អត្ថបទដោយ៖ កុមារទេព