Man Utd ត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ Lingard ជាមួយការតម្លើងប្រាក់ឈ្នួលប្រចាំសប្តាហ៍

    លោក Ole Gunnar Solskjaer បានលើកយោបល់ឲ្យក្លឹបត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ Jesse Lingard ជាមួយការតម្លើងប្រាក់ឈ្នួលប្រចាំសប្តាហ៍ឲ្យទៀតផង។


    ជារួមទៅ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើ នៅសល់កិច្ចសន្យានៅទឹកដី Old Trafford ២ឆ្នាំទៀតឯណោះ ប៉ុន្តែអ្នកចាត់ការទូទៅក្លឹបលោក Ole Gunnar Solskjaer សម្រេចឲ្យក្លឹបត្រៀមផ្តល់សន្លឹកកិច្ចសន្យាថ្មីដល់កីឡាកររូបនេះ ដោយថែមតម្លើងប្រាក់ឈ្នួលប្រចាំសប្តាហ៍ពី១០មុឺនផោន ឡើងដល់១៣មុឺនផោនថែមទៀត។


    ដ្បិត Jesse Lingard មិនទាន់បានឆ្លើយតប ប៉ុន្តែតាមការរំពឹងទុកហាក់ដូចជាមិនពិបាកឡើយ ពីព្រោះកីឡាកររូបនេះបានស្នាក់នៅជាមួយក្លឹប Manchester United តាំងពីអាយុ៧ឆ្នាំមកម្ល៉េះ៕


អត្ថបទដោយ៖ កុមារទេព