ព័រទុយហ្គាល់ ឈ្នះពាន Nations League, Cristiano Ronaldo កាន់កំណត់ត្រាពានរង្វាន់ផ្លូវការ៣០គ្រឿង

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានរង្វាន់ UEFA Nations League ជំនាន់ទី១ ខណៈនេះគឺជាការឈ្នះពានរង្វាន់ផ្លូវការទី៣០ របស់ប្រធានក្រុមជម្រើសជាតិរូបនេះ គិតរួមទាំងការលេងឲ្យក្លឹប និងប្រទេស។    

    បើគិតតែចំពោះជម្រើសជាតិព័រទុយហ្គាល់វិញ Ronaldo បានលើកពានដល់ទៅ២ ប្រចាំទ្វីបអឺរ៉ុប ក្នុងរយៈពេល៣ឆ្នាំមកនេះ ពោលគឺ Euro ២០១៦ និង Nations League ២០១៩ នេះឯង។


    បើក្រឡេងមកមើលពានរង្វាន់ឯកជនវិញនោះ Cristiano Ronaldo ទទួលបានពានរង្វាន់ឯកត្តជនរៀបរាប់មិនអស់ឡើយ ខណៈពានរង្វាន់ឯកជនសំខាន់ៗ មានដូចជា Ballon dOr ៥សម័យកាល, European Golden Shoes, UEFA Best Player in Europe  ៣សម័យកាល, FIFA The Best Mens Player awards ២សម័យកាល​, Puskas award និង 12 FIFpro World XIs ព្រមទាំងពានរង្វាន់ជាច្រើនទៀត។


    តោះ! មកស្គាល់ពានរង្វាន់ទាំង៣០ផ្លូវការ របស់ Cristiano Ronaldo ចាប់តាំងពីលេងឲ្យ Sporting CP ពីឆ្នាំ២០០២ មកទល់បច្ចុប្បន្ន៖

Sporting CP :

+ ពានបើករដូវកាល១លើក

Manchester United :

+ Premier League ៣លើក

+ FA Cup ១លើក

+ EFL Cup ២លើក

+ ពានបើករដូវកាល ១លើក

+ Champions League ១លើក

+ FIFA Club World Cup ១លើក

Real Madrid :

+ La Liga ២លើក

+ Copa del Rey ២លើក

+ Spain Super Cup ២លើក

+ Champions League ៤លើក

+ UEFA Super Cup ៣លើក

+ FIFA Club World Cup ៣លើក

Juventus :

+ Serie A ១លើក

+ Supercoppa Italia ១លើក

ជម្រើសជាតិព័រទុយហ្គាល់ :

+ UEFA Euro ២០១៦

+ UEFA Nations League ២០១៩ ៕


អត្ថបទដោយ៖ កុមារទេព