លោក Maurizio Sarri គ្រោងចូលរួមជាមួយក្លឹប Juventus ក្នុងកិច្ចសន្យាបីឆ្នាំ

    សារព័ត៌មាន Daily Express បានរាយការណ៍អោយដឹងថា លោក Maurizio Sarriគ្រោង​ចូល​រួម​ជាមួយ​ក្លឹប Juventus ក្នុង​កិច្ច​សន្យា​រយៈ​ពេល​បី​ឆ្នាំ បន្ទាប់ពី​ក្លឹប Chelsea ​ព្រម​ឲ្យ​លោក​ចាកចេញ​។


    លោក FaliRamadani ដែលជា​ភ្នាក់​ងារ​របស់​គ្រូបង្វឹកជនជាតិអ៊ីតាលី បាន​ជួប​ជាមួយ​មន្ត្រី​ក្លឹប​តោខៀវរួចរាល់ហើយ និង​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ដែលមាន​ន័យ​ថា លោក Sarri អាច​ចូល​រួម​ជា​មួយក្លិបលីគកំពូលអ៊ីតាលីបាន។

    ដោយឡែក កិច្ច​ព្រមព្រៀង​នេះ​អាចនឹងត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​នាពេលឆាប់ៗ។


    លោក Maurizio Sarri ​បាន​រង់ចាំ​ភ្លើង​ខៀវ​ ដើម្បី​សម្រេចកិច្ច​ព្រម​ព្រៀង​ផ្ទេរ​ទៅ​ចូល​រួម​ Juventus បន្ទាប់ពី​ចំណាយ​ពេល​ត្រឹម​១ឆ្នាំ​នាទឹកដី Stamford Bridge។ នៅពេលនេះលោករង់ចាំតែ​ការព្រមព្រៀង​ផ្លូវ​ការ​រវាងក្លឹប Chelsea និង​ក្លឹប Juventus តែប៉ុណ្ណោះ​៕


អត្ថបទដោយ៖ កុមារទេព