ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះ ពានរង្វាន់ Asia Cup 2023

    ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ AFC Asia Cup 2023 ក្រោយទទួលសម្លេងឆ្នោតបញ្ជាក់ជាផ្លូវការ ក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី នាទីក្រុងប៉ារីស ប្រទេសបារាំង។


   ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើនេះ ប្រទេសចិនបានយកឈ្នះដៃគូដែលសល់តែមួយគត់គឺ ប្រទេសកូរ៉េខាងត្បូង ដោយបានដកខ្លួនចេញ។

    ចិនអាចនឹងប្រើប្រាស់ភាពជាម្ចាស់ផ្ទះ AFC Asian Cup 2023 នោះជាគំរូមួយដើម្បីព្យាយាមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2030 ឬ 2034។


    ប្រធានសហព័ន្ធបាល់ទាត់អាស៊ី គឺព្រះអង្គម្ចាស់ Salman bin Ebrahim Al Khalifa បានអោយដឹងថា “ទ្រង់មានក្តីរីករាយដែលប្រទេសចិននឹងទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ Asia Cup ហើយវាជារឿងល្អសម្រាប់ការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ ការប្រកួត Club World Cup ដែល អាចមាន ២៤ ក្រុម។” ៕


អត្ថបទដោយ៖ កុមារទេព