កីឡាករ ១០រូបដែលមានឈ្មោះលេង ព្រឹត្តិការណ៍ FIFA World Cup បានច្រើនជាងគេ

    ព្រឹត្តិការណ៍ FIFA World Cup 2018 នឹងចូលមកដល់ឆាប់ៗ ខណៈក្រុមជម្រើសជាតិនីមួយៗសុទ្ធតែបានត្រៀមខ្លួន ដើម្បីប្រជែងយកជើងឯកពានរង្វាន់នេះ។ សម្រាប់ World Cup នៅរុស្សីគឺជាលើកដំបូងសម្រាប់កីឡាករវ័យក្មេងមួយចំនួន តែវាជាបទពិសោធន៍ លើកទីពីរ ឬទីបីសម្រាប់កីឡាករចាស់វស្សាដែលធ្លាប់បង្ហាញខ្លួនពីមុនៗ មកផងដែរ។ ដោយឡែក នៅចំណោមក្រុមទាំង៣២ មានកីឡាករ១០រូប ប៉ុណ្ណោះដែលធ្លាប់លេង World Cup ៣លើកកន្លងមក ហើយនឹងឈានដល់លើកទី៤សម្រាប់ ការក្នុងប្រកួតនាពេលខាងមុខនេះ។ កីឡាករទាំង ១០រូបនោះមាន៖


១០.ខ្សែការពារជម្រើសជាតិមិចស៊ីកូ Rafael Marquez ៖ កីឡាករវ័យ៣៩ឆ្នាំ ធ្លាប់លេង World Cup ៤លើកតាំងពីនៅកូរ៉េ-ជប៉ុន, អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ហើយនៅរុស្សីនេះគឺជា World Cup លើកទី៥របស់គេ។


៩. ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់៖ រូបគេធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។


៨. ខ្សែបម្រើ Valon Behrami ក្រុមជម្រើសជាតិស្វីស ៖ កីឡាករវ័យ ៣៣ឆ្នាំ ធ្លាប់លេង World Cup នៅអាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។


៧. ខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Andres Iniesta Iniesta ធ្លាប់លេង World Cup នៅ អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង ប្រេស៊ីល ហើយការមកដល់រុស្ស៊ីគឺជាលើកទី៤របស់គេផងដែរ។


៦. អ្នកចាំទី Guillermo Ochoa ក្រុមជម្រើសជាតិមិចស៊ិកូ៖ កីឡាករវ័យ៣២ឆ្នាំ ក៏ដូចគ្នាដែរ គឺធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។


៥. ខ្សែបម្រើ Javier Mascherano ៖ កីឡាករជម្រើសជាតិអាហ្សង់ទីន ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។ ការបង្ហាញខ្លួនរបស់គេនៅរុស្ស៊ី គឺជាលើកទី៤ របស់គេ។


៤. រីឯខ្សែបម្រើ Andres Guardado របស់ក្រុមជម្រើសជាតិមិចស៊ីកូ ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។


៣. ខ្សែការពារ Sergio Ramos ក្រុមជម្រើសជាតិអេស្ប៉ាញ៖ ប្រធានក្រុមវ័យ៣២ឆ្នាំ សុទ្ធតែធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។


២. ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអូស្ត្រាលី  Tim Cahill ៖ កីឡាករវ័យ៣៨ឆ្នាំ ក៏ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។


១. ចុងក្រោយគឺ តារាស៊ុតបាល់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ៖ ក៏ធ្លាប់លេងនៅ World Cup អាល្លឺម៉ង់, អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ហើយការមកដល់រុស្ស៊ីគឺជាលើកទី៤របស់គេដូចគ្នា៕


អត្ថបទដោយ៖ កុមារទេព