លោក Julen Lopetegui ត្រូវបានក្លឹប Sevilla តែងតាំងធ្វើជាគ្រូបង្វឹកផ្លូវការ

    Sevilla បាន​តែងតាំង​អតីត​គ្រូ​បង្វឹក​ក្លឹប​ Real Madrid លោក Julen Lopetegui មក​ដឹកនាំ​ក្លឹប​ ក្នុង​កុងត្រា​រយៈពេល ៣​ឆ្នាំ​។


    ការ​តែងតាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្លឹប​អេស្ប៉ាញ​មួយ​នេះ បាន​បញ្ចប់​ការងារ​របស់​គ្រូ​បង្វឹក​ Pablo Machin កាល​ពី​ខែ​មីនា កន្លង​ទៅ ក្រោយ​ពេល​ធ្លាក់​ចេញ​ពី​ UEFA Europa League ត្រឹម​វគ្គ ១៦​ក្រុម​ចុង​ក្រោយ។


    គួរ​រម្លឹក​ផង​ដែរ​ថា លោក Julen Lopetegui បាន​បាត់មុខ​ពី​ពិភព​បាល់ទាត់​តាំង​ពី​ខែ​តុលា ឆ្នាំ២០១៨ ដែល​ជា​ពេល​ Real Madrid បញ្ចប់​ការងារ​របស់​លោកបន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនសូវល្អ។


អត្ថបទដោយ៖ កុមារទេព