គ្រូ Frankfurt មានមោទនភាពដែល Luka Jovic បានចូល Real Madrid

    ទូរទស្សន៍ Sky Germany បានរាយការណ៍ថាខ្សែប្រយុទ្ធ Luka Jovic របស់ Eintracht Frankfurt បានចុះកិច្ចសន្យាផ្ទេរទៅ Real Madrid ក្នុងតម្លៃ៦០លានអឺរ៉ូ ឬប្រមាណ៦៧លានដុល្លារអាមេរិក។


    កាសែតអេស្ប៉ាញ AS ចុះផ្សាយថា Real Madrid នឹងប្រកាសពីការទិញ កីឡាករវ័យ២១ឆ្នាំ ខាងលើ នៅសប្ដាហ៍នេះ បន្ទាប់ពីក្របខ័ណ្ឌ Bundesliga បានចប់ជាស្ថាពរ។


    ក្នុងសន្និសីទសារព័ត៌មានចុងសប្ដាហ៍មុន មុនការប្រកួតទល់នឹង Bayern Munich គ្រូបង្វឹក Frankfurt លោក Adi Huetter មិនបញ្ជាក់អ្វីឡើយ តែបាននិយាយថាប្រសិន Luka Jovic ចូលរួម Real Madrid មែន លោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលកីឡាករដែលលោកបង្វឹកបានចូលរួមក្លិបធំបំផុតមួយរបស់ពិភពលោក៕


អត្ថបទដោយ៖ កុមារទេព