Buffon បន្តកិច្ចសន្យាមួយឆ្នាំទៀតជាមួយ Paris st Germain

    Paris Saint Germain បានបន្ត​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយអ្នក​ចាំទី​ Gianluigi Buffon បើទោះ​ជារូបគេមានវ័យរាងជ្រេបន្តិចគឺ៤១​ឆ្នាំ​ក្តី។


    កីឡាករជនជាតិអ៊ីតាលី បង្ហាញមុខ​បាន​ចំនួន២៤​ប្រកួត ពី​គ្រប់​កម្មវិធី​របស់​ក្លិបជើងឯកលីគ កំពូល​បារាំង​រដូវ​កាល ២០១៨-១៩​នេះ។

    ទាក់ទិន​នឹង​ការ​ត​កិច្ចសន្យា​នេះ Buffon បាន​បង្ហាញការ​សប្បាយចិត្តនិង​ប្ដេជ្ញា​ខិតខំ​បន្ត​ជាមួយ​នឹង​ក្លិប​។


    គួរ​បញ្ជាក់​ថា​ Gianluigi Buffon គ្រោង​នឹង​ចូលនិវត្តន៍​កាល​ពី​រដូវ​កាល ២០១៧-១៨​ ពេល​រូប​គេ​នៅ​លេង​ឲ្យ Juventus ប៉ុន្តែ​រូប​គេ​ត្រូវ​បាន PSG ស្នើ​ឲ្យមក​ចូលរួម​ជាមួយ​ ហើយ​មក​ទល់​ពេល​នេះ​ ​គេ​កំពុង​គិតគូរ​ក្នុង​ការ​បន្ត​អាជីព​តទៅទៀតផងដែរ៕


អត្ថបទដោយ៖ កុមារទេព