Griezmann ផ្ញើរសារលាអ្នកគាំទ្រ តាមរយៈ Twitter

    ខ្សែ​ប្រយុទ្ធ ​ Antoine Griezmann បានផ្ញើរសារលាអ្នកគាំទ្រ Atletico Madrid ​នៅ​រដូវ​កាល​នេះ​ហើយ ដោយ​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។


    តាមរយៈវីដេអូរូបភាពពីបណ្តាញសង្គម Twitter ផ្លូវការរបស់ក្លិប បានបង្ហាញថាពីរូបភាពដែល Griezmann លាអ្នកគាំទ្រគ្រប់គ្នា។

    កីឡាករ​បារាំង​ ​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ AT Madrid ​ហើយ ​គេ​សូម​ប្រកាស​ជា​សាធារណៈ​ថា​នឹង​ចាកចេញដើម្បី​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី។ គេអរគុណ​ដល់​អ្នក​គាំទ្រ​និង​បុគ្គលិក​ទាំង​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ ​ដែលបានជួយ​ជ្រោមជ្រែង​រូបគេ​ច្រើន​មែនទែន។


 

    ស្រប​ជាមួយ​គ្នា​នឹង​ការ​ប្រកាស​ចាកចេញ​នេះ​ដែរ Barcelona ​ឯ​ណោះ​ក៏​ប្រកាស​លក់ Coutinho ​ចេញ​ដែរ ​អម​ជាមួយ​កីឡាករ​៩​នាក់​ផ្សេង​ទៀត ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី។ ​

    ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Griezmann ​ចាកចេញ​ពី AT Madrid ​នេះ គឺ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​ក្នុង​តម្លៃ​ខ្លួន​១០៤​លាន​ផោន ខណៈ​ការ​ចុះ​កុងត្រា​អាច​នឹង​កើត​មាន​ឡើង​នៅ​ដើម​ខែ​ក្រោយ​៕


អត្ថបទដោយ៖ កុមារទេព